បច្ចេកទេស​មួយ​ក្បាច់​របស់ Van de Beek ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ United ពេញ​ចិត្ត​ស្ដូក

  • 2020-09-14 03:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Donny van de Beek បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Manchester United លាន់​មាន់​សរសើរ​​គ្រប់គ្នា បន្ទាប់​ពី​គេ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំឡុង​ពេល​ប្រកួត​ទី​មួយ​ឲ្យ​ក្រុម។

កីឡាករ​សញ្ជាតិ​ហុល្លង់​​បាន​ពាក់​អាវ​របស់ United ជា​លើក​ដំបូង​​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​មិត្តភាព​ជាមួយ​​ក្រុម Aston Villa។ បិសាច​ក្រហម​បាន​រៀបចំ​ការ​ប្រកួត​មិត្តភាព​របស់​ខ្លួន ដើម្បី​ត្រៀម​លេង​ប្រកួត​ផ្លូវការ​​ទី​មួយ​ក្នុង​លីគ​ដែល​នឹង​ត្រូវ​ជួប Crystal Palace នៅ​សប្ដាហ៍​ក្រោយ។

ក្នុង​ការ​ប្រកួត​នេះ​ដែរ​កីឡាករ​ចំណូល​ថ្មី Van de Beek ដែល​​ផ្ទេរ​មក​ Man Utd ពី​ក្រុម Ajax ក្នុង​តម្លៃ​៣៥​លាន​ផោន​បាន​បញ្ចេញ​ថ្វី​ជើង​​លេង​ល្អ​មែនទែន​។ អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​សរសើរ​ខ្លាំង​នោះ​ត្រង់​ក្បាច់​ Van de Beek ជាន់​បាល់​បង្វិល​ដាច់​ខ្សែ​ការពារ Aston Villa ដល់​ទៅ​២​នាក់ (​ក្នុង​វីដេអូ​នាទី​ទី​៣)។

តោះ​កុំ​ចាំ​យូរ​ទស្សនា​ទ្រង់​លេង​របស់ Van de Beek ទាំង​អស់​គ្នា

អត្ថបទ៖ ហេង សុធារិទ្ធិ