ប្រញាប់ឡើង! ម៉ាស ១ពាន់ប្រអប់បញ្ចុះតម្លៃសល់ត្រឹមតែ ១ដុល្លារក្នុង ១ប្រអប់ លក់តែ ១ថ្ងៃប៉ុណ្ណោះ

  • 2020-09-14 11:10:00
  • ចំនួនមតិ 69 | ចំនួនចែករំលែក 103

ចន្លោះមិនឃើញ

បច្ចុប្បន្នបើទោះជាស្ថានភាពកូវីដនៅកម្ពុជាហាក់ដូចជាស្ងប់ស្ងាត់ តែបងប្អូននៅតែមិនអាចប្រហែសបានឡើយ ដរាបណាវ៉ាក់សាំងមេរោគនេះមិនទាន់រកឃើញ។ ជាក់ស្តែងទោះថ្មីៗ នេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលបានសម្រេចឲ្យបើកសាលារៀនមួយចំនួន តែគ្រប់សាលារៀនទាំងនោះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ដោយតម្រូវឲ្យសិស្សទាំងអស់ ឧស្សាហ៍លាងសម្អាតដៃដោយប្រើសាប៊ូ ឬ អាកុល ឬជែលសម្លាប់មេរោគ ពាក់ម៉ាស់ និងរក្សាគម្លាតគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះជាដើម។

ដើម្បីចូលរួមជួយទប់ស្កាត់ដល់ការរីករាលដាលនៃមេរោគកូវីដនៅកម្ពុជា ក្រុមហ៊ុន Health First PP បានប្រកាសដាក់លក់ម៉ាសពាក់ការពារមេរោគ (ប្រភេទពេទ្យប្រើប្រាស់ ដែលមានបីស្រទាប់ ) ក្នុងតម្លៃ ត្រឹមតែ ១ដុល្លារប៉ុណ្ណោះក្នុង ១ប្រអប់ ដែលក្នុង ១ ប្រអប់មានចំនួន ដល់ទៅ ៥០ ម៉ាស។ សូមបញ្ជាក់ថា កាលពីមុនតម្លៃធម្មតាម៉ាសនេះ គឺ ៨.៥ ដុល្លារក្នុង ១មួយប្រអប់ ហើយមានក្នុងស្តុក គឺត្រឹមតែ ១ពាន់ប្រអប់ប៉ុណ្ណោះ ។

កុំភ្លេចណា៎! ការលក់បញ្ចុះតម្លៃដ៏ពិសេសនេះ គឺ តែ ១ ថ្ងៃប៉ុណ្ណោះ នៅថ្ងៃអង្គារ ទី ១៥ កញ្ញា ២០២០ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ រហូត​ដល់​អស់​ពី​ស្តុក នៅ ទីតាំងចំនួន ២ គឺ ផ្សារទំនើបអ៉ីអន ភ្នំពេញ និង អ៉ីអន សែនសុខ ជាន់ផ្ទាល់ដី។ ចំនួនម៉ាសមានកំណត់ ដូច្នេះ សូមប្រញាប់រួសរាន់ឡើង ។

គួរបញ្ជាក់ផងដែរថា ម៉ាសដែលបញ្ចុះតម្លៃនៅសល់ត្រឹម ១ដុល្លារនេះ ក្រុមហ៊ុនសូមធានានូវគុណភាពតាមស្តង់ដារសុខាភិបាល ជាប្រភេទម៉ាសពេទ្យដែលអាចការពារពីការឆ្លងមេរោគនានា បានទៅដល់ ៩៩% ប្រសិនបើអ្នកពាក់បានត្រឹមត្រូវតាមការណែនាំ។

ក្រុមហ៊ុន Health First PP បានគិតគូរយ៉ាងដិតដល់ដល់សុខសុវត្ថិភាព និងសុខាមាលភាពប្រជាជនខ្មែរយើងគ្រប់រូប ឲ្យមានម៉ាស់ប្រើគ្រប់ៗគ្នា ដើម្បីជៀសវាងពីជំងឺឆ្លងនានា ពិសេសមេរោគកូវីដ១៩។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងក្រុមហ៊ុន សូមចូលទៅកាន់ វិបសាយ ៖ www.healthfirstpp.com

អត្ថបទ៖ Saroeun Sophearom