Robben មក​ពី​ចូល​និវត្តន៍ លេង​ក្នុង​លីគ​ហុល្លង់ តែ​លេង​បាន​កន្លះ​ម៉ោង​​ក៏​រង​របួស

  • 2020-09-14 12:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ហុល្លង់​កីឡាករ Arjen Robben បាន​ត្រលប់​ពី​ការ​ចូល​និវត្តន៍​របស់​ខ្លួន ដោយ​ចូល​រួម​ក្នុង​ក្លឹប​កុមារ​ភាព​របស់​ខ្លួន Groningen ដែល​ស្ថិត​ក្នុង​លីគ​កំពូល​ហុល្លង់។ ជា​អកុសល​ កីឡាករ​រូប​នេះ​លេង​បាន​តែ ២៨នាទី ក៏​រង​របួស។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ចូល​មើល​ជាង ៦ពាន់​នាក់ ដែល​រីករាយ​នឹង​ការ​វិល​ត្រលប់​របស់​ខ្លួន លោក Robben បាន​រង​របួស​សាច់ដុំ ហើយ​ក៏​បាន​ផ្លាស់​ចេញ​។ ក្លឹប​របស់ Robben បាន​ចាញ់​ក្លឹប PSV ក្នុង​លទ្ធផល ៣-១ នៅ​ជំនួប​ដំបូង​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​ហុល្លង់។

អតីត​ខ្សែ​ស្លាប​ឆ្នើម​ប្រចាំ​ក្រុម​អធិរាជ​ទឹកក្រូច​ហុល្លង់​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ តែ​កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០​នេះ លោក​ក៏​សម្រេច​ចិត្ត​ត្រលប់​មក​ក្លឹប​កុមារភាព​របស់​លោក​វិញ។

Robben រក​បាន ២៤៦គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៧០៤ដង នៃ​អាជីព​ជាង ២០ឆ្នាំ​របស់​ខ្លួន៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម