​អូស្ត្រាលី​បន្ត​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​វិធាន​ការ​បិទ​សិទ្ធ​សេរីភាព​ការពារ​កូវី​ដ​១៩​

  • 2020-09-15 00:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាង​៧០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី ​ពី​បទ​រំលោភបំពាន​បទ​បញ្ជា​ឱ្យ​ស្ថិតនៅ​ផ្ទះ ហើយ​បាន​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​​បិទ​ខ្ទប់​ប្រឆាំង​ជំងឺ​ឆ្លង​កូវី​ដ​១៩​។​ ​

ក្រុម​អ្នក​តវ៉ា​ប្រមាណ​ ២៥០​នាក់​បាន​បាន​ជួបជុំគ្នា​ប្រមូល​ផ្ដុំ​ ដែល​ជា​ការ​តវ៉ា​លើក​ទី​២។​ ​ប៉ូលិស​បាន​និយាយ​ថា​អ្នក​តវ៉ា​ជា​ច្រើន​នាក់​មាន​ការ​ខឹង​សម្បារ​ និង​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​មន្ត្រី​​។​ ​ការ​ធ្វើ​បាតុកម្ម​កើតឡើង​នៅ​ពេល​ដែល​រដ្ឋ Victoriaត្រៀម​បន្ធូរបន្ថយ​ការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​ដែល​​ដាក់​អនុវត្ត​តាំងពី​ដើម​ខែ​កក្កដា​។​

​Victoria ជា​ចំណុច​នៃ​ការ​ផ្ទុះ​វីរុស​ខ្លាំង​បំផុត​នៅ​អូស្ត្រាលី ដោយ​មាន​ករណី​ឆ្លង​៧៥​ភាគរយ​នៃ​ករណី​ឆ្លង​សរុប​និង​៩០​ភាគរយ នៃ​ការ​ស្លាប់​សរុប​របស់​ប្រទេស​នេះ​៕​

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី