មុនភ្ជុំធំ មកមើលតម្លៃ iPhone 11 ថ្មីនិងមួយទឹកលក់តាមហាង

  • 2020-09-15 02:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​ភ្ជុំ​មក​មើល​តម្លៃ iPhone ទាំង ៣ស៊េរី​ថ្មី និង​មួយ​ទឹក​កំពុង​លក់​នៅ​តាម​ហាង​។

ពេលចេញលក់ដំបូងមានតម្លៃជាង ១ពាន់​ដុល្លារ សម្រាប់​ម៉ូដែល 11 Pro , 11 Pro Max តែ​បើ​ធៀប​នឹង​ពេលនេះ iPhone ទាំង ៣ស៊េរីនេះបានបន្តធ្លាក់ថ្លៃច្រើនគួតសមនៅតាមហាង។ នេះជាតម្លៃ iPhone 11 ទាំង ៣ស៊េរីចេញលក់ដំបូងនិងពេលបច្ចុប្បន្ន។

តម្លៃ iPhone 11 ទាំង ៣ស៊េរីថ្មី៖

iPhone 11 ទំហំ 64GB មានតម្លៃខ្ទង់ ៦៦៥ ដុល្លារ។ ទំហំ 128GB មានតម្លៃខ្ទង់ ៧៥៥ ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់  ៨៦០ ដុល្លារ។

iPhone 11 Pro ទំហំ 64GB មានតម្លៃខ្ទង់  ៩៥០ ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ១ ១០០ ដុល្លារ។ ទំហំ 512GB មានតម្លៃខ្ទង់ ១ ២៤០ ដុល្លារ។

iPhone 11 Pro Max ទំហំ 64GB មានតម្លៃខ្ទង់ ១ ០៧០ ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ១ ១៥៥ ដុល្លារ។ ទំហំ 512GB មានតម្លៃខ្ទង់ ១ ២២០ ដុល្លារ។

តម្លៃ iPhone 11 ទាំង ៣ស៊េរីមួយទឹក៖

iPhone 11 ទំហំ 64GB មានតម្លៃខ្ទង់ ៥២៥ ដុល្លារ។ ទំហំ 128GB មានតម្លៃខ្ទង់ ៥៨០ ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ៦២០ ដុល្លារ។

iPhone 11 Pro ទំហំ 64GB មានតម្លៃខ្ទង់ ៨៤៥ ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ៩១០ ដុល្លារ។ ទំហំ 512GB មានតម្លៃខ្ទង់ ៩៩០ ដុល្លារ។

iPhone 11 Pro Max ទំហំ 64GB មានតម្លៃខ្ទង់  ៩៥៩ ដុល្លារ។ ទំហំ 256GB មានតម្លៃខ្ទង់ ១ ០៥០ ដុល្លារ។ ទំហំ 512GB មានតម្លៃខ្ទង់ ១ ១២០ ដុល្លារ។

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃ​ទីផ្សារក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី