អ្នកវិទ្យាសាស្ត្រប្រទះឃើញសញ្ញាជីវិត លើភពដែលនៅក្បែរផែនដីជាងគេ

  • 2020-09-15 03:18:26
  • ចំនួនមតិ 3 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ថា​ពួក​គេ​បាន​ប្រទះ​ឃើញ​​ឧស្ម័ន​​ម្យ៉ាង​ឈ្មោះ Phosphine ក្នុង​ពពក​នៃ​ភព​សុក្រ​ ដែល​ជា​សញ្ញា​​បញ្ជាក់​ថា​ប្រហែល​ជា​មាន​​មីក្រុប​រស់​នៅ​លើ​ភព​នេះ និង​ជា​សញ្ញា​ថា​ជីវិត​ក្រៅ​ភព​មាន​ពិត​មែន។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​មិន​បាន​រក​ឃើញ​ទម្រង់​ជីវិត​ពិត​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​​ឧស្ម័ន Phosphine ​​លើ​ភព​ផែនដី​គឺ​​ផលិត​​ឡើង​ដោយ​បាក់តេរី​ដែល​រីក​លូតលាស់​ក្នុង​បរិយាកាស​គ្មាន​អុកស៊ីហ្សែន។ គេ​បាន​ប្រទះ​ឃើញ​ឧស្ម័ន Phosphine លើ​ភព​សុក្រ ដោយ​ប្រើ​ប្រាស់​កែវយឹត​​អវកាស​ James Clerk Maxwell ក្នុង​​រដ្ឋ Hawaii និង​បាន​បញ្ជាក់​​ពី​វត្តមាន​របស់​​វា​ ដោយ​ប្រើ​ប្រាស់​នូវ​កែវ​យឹត​រលក​វិទ្យុ​ Atacama Large Millimeter។

​​​​​​​​​​​​គួរ​ដឹង​ថា​ភព​សុក្រ​ជា​ភព​ដែល​ស្ថិត​នៅ​ក្បែរ​ភព​ផែនដី​ជាង​គេ ហើយ​វា​មាន​ទ្រង់ទ្រាយ​ស្រដៀង​គ្នា ប៉ុន្តែ​មាន​ទំហំ​តូច​ជា​ភព​ផែនដី។ ភព​នេះ​មាន​ហ៊ុំ​ព័ទ្ធ​ដោយ​​ស្រទាប់​បរិយាកាស​ក្រាស់ មាន​​ពោរពេញ​ដោយ​ឧស្ម័ន​ពុល​ និង​មាន​​បរិយាស​ដែល​ក្ដៅ​ខ្លាំង ពោល​មាន​ដល់ ៤៧១​អង្សា​សេ ក្ដៅ​អាច​ធ្វើ​ឲ្យ​សំណ​រលាយ​បាន៕​​​

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខហេង