បឺត​ សង្ឃឹម៖​ ការ​ប្រកួត​ផ្ដាច់​បាន​គឺ​ផ្ដាច់​ហើយ​ ព្រោះ​ប្រហែស​អាច​ចាញ់​ពិន្ទុ​ ឬ​សន្លប់​វិញ

  • 2020-09-15 03:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ បឺត​ សង្ឃឹម​ ថា​ការ​ប៉ះ​គ្នា​ជា​មួយ​ វ៉ាន់​ វឿន​ កាល​ពី​ថ្ងៃ​សៅរ៍​នេះ​មិន​នឹក​ស្មាន​ថា​អាច​ផ្ដួល​ឲ្យ​សន្លប់​ទៀត​ទេ​ ប៉ុន្តែ​ខ្លួន​បាន​គិត​ថា​បើ​ករណី​អាច​ផ្ដាច់​បាន​គឺ​ផ្ដាច់​ហើយ​ ព្រោះ​ពេល​ខ្លះ​អាច​ចាញ់​ដៃគូ​វិញ​ចន្លោះ​ទឹក​ណា​មួយ។​

បឺត សង្ឃឺម (ខៀវ)

កីឡាករ​ បឺត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​គ្នា​ជា​ថ្មី​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ វ៉ាន់​ វឿន​ លើក​នេះ​ហាក់​ពិបាក​គួរសម​ដែរ​ ព្រោះ​រៀមច្បង​រូប​នេះ​ចេញ​អាវុធ​ធ្ងន់​ៗ​ជាង​មុន​ទៅ​ទៀត​ មិន​ត្រឹម​ប៉ុណ្ណឹង​ទេ​ក៏​ចេញ​រហ័ស​ថែម​ទៀត​ផង។​

បឺត សង្ឃឺម (ខៀវ)

មុន​ការ​ប្រកួត​ សង្ឃឹម​ មិន​បាន​គិត​ថា​ឈ្នះ​រហូត​សន្លប់ ឬ​យ៉ាង​ណា​ទេ ​ដោយ​គ្រាន់​តែ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​បត់បែន​បច្ចេកទេស​តាម​ស្នៀត​របស់​ដៃគូ។​ កូន​សិស្ស​លោក​ បឺត​ សំខាន់​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ នៅ​ទឹក​ទី១​ ខ្លួន​ទាត់​ចូល​ជើង​ វ៉ាន់​ វឿន​ ក៏​បង្ហាញ​សញ្ញា​រៀង​ឈឺ​បន្តិច​ បន្ទាប់​មក​ខ្លួន​ក៏​ចេះ​តែ​ញ៉ាក​ហើយ​រក​ឱកាស​ទាត់​ធ្ងន់ៗ​រហូត​ខូច​ក្នុង​ទឹក​ទី៣​នេះ​តែ​ម្ដង​ទៅ។​

កីឡាករ បឺត សង្ឃឹម

រំលឹក​ដែរ​ថា​ ជំនួប​សងសឹក​ និង​ដណ្ដើម​ប្រាក់​លាន​របស់​សង្វៀន​ CNC​ រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​កញ្ញា​ ឆ្នាំ ២០២០។​ ម្ចាស់​ប្រាក់​លាន​គឺ​បាន​លើ​ បឺត​ សង្ឃឹម។​ ៣ប្រកួត​ប៉ះ​គ្នា​ចុង​ក្រោយ​ វ៉ាន់​ វឿន​ សន្លប់​របស់​ បឺត​ សង្ឃឹម​ តែ​ម្ដង៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម