​អតីត​ស្ដេច​បាល់ទះ​ថា បើ​ ម៉េងហួង​ បង្កើន​៣ចំណុច​​នេះ១ឬ​២​ឆ្នាំ​ទៀត​ដឹង​តែ​ល្អ​​កប់​ម៉ង​​​

  • 2020-09-17 00:30:00
  • ចំនួនមតិ 49 | ចំនួនចែករំលែក 65

ចន្លោះមិនឃើញ


​អតីត​​ស្ដេច​បាល់ទះ​របស់​កម្ពុជា​ជំនាន់​ឆ្នាំ​​ ២០០៧-២០០៨ សោម ចំណាប់ មើល​ឃើញ​ថា ធី ម៉េង​ហួង ​នឹង​អាច​ក្លាយ​ជា​កីឡាករ​បាល់ទះ​កម្រិត​កំពូល​មួយ​ បើ​សិន​គេ​អាច​វិវឌ្ឍន៍​ខ្លួន​ ៣ ចំណុច​​នេះ​បន្ថែម។

លោក សោម ចំណាប់ (កាលនៅជាកីឡាករ)

គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់​រូប​​នេះ​​ពន្យល់​យ៉ាង​ដូច្នេះ​ថា « ម៉េង​ហួង​ ឃើញ​វ៉ៃ​ធ្ងន់​ល្អ​មែន​ តែ​គេ​នៅ​ស្ទើរ​ (ខ្ចី) ច្រើន​ចំណុច​​តាម​ដែល​ខ្ញុំ​មើល​ឃើញ។ ទី​១ ស្ទើរ​ចាប់​សេវា ទី​២វ៉ៃ​ធ្ងន់​ហើយ តែ​អត់​ទាន់​ច្បាស់ (​ត្រូវ​រក្សា​ជំហរ​ឲ្យ​នៅ​ថេរ ជូន​កាល​វ៉ៃ​ពន្លិច​ពេក គាត់​ចង់​លិច​ពេក​។ និយាយ​រួម​ គាត់​មិន​ទាន់​ចេះ​រក្សា​ជំហរ​វ៉ៃ លោត​ខ្ពស់​ប៉ុណ្ណា វ៉ៃ​ឲ្យ​ខ្ពស់​ប៉ុណ្ណឹង ចំណុច​នេះ​បើ​គាត់​បន្ថែម​បាន​ ទោះ​បាំង២ឬ​បាំង​៣ ​មិន​ងាយ​មាន​អ្នក​ណា​បាំង​ដល់​គាត់​ទេ​ )។ ទី​៣ ការ​ធ្វើ​រនាំង​ក៏​នៅ​ស្ទើរ​ដែរ​ ពោល​គឺ​គាត់​អត់​ទាន់​ចេះ​ចាប់​បាំង​ច្បាស់​ » ។

​លោក​មើល​ឃើញ​ថា ប្រសិន​បើ​​ស្មាត់​របស់​មហាផ្ទៃ​រូប​នេះ​ព្យាយាម​​ចំណុច​​ទាំង​នេះ​ទៀត គាត់​នឹង​ល្អ​ខ្លាំង​មិន​ខាន​ ពិសេស​គឺ​ជំហរ​វ៉ៃ​បាល់​​លើ ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​។ លោក សោម ចំណាប់ ត្រូវ​បាន​​គណៈកម្មាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ប្រកាស​តែង​តាំង​​ជា​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់ សម្រាប់​ឆ្នាំ​២០២០។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​ជា​គ្រូ​បង្វឹក​ក្លឹប​​បាល់ទះ​ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ផង​ដែរ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​