ផលិតកម្មធំៗប្រកាសពីគម្រោង​ចេញ​បទ​ថ្មីនៅ​ត្រីមាសចុង​ក្រោយ​នៃ​ឆ្នាំ ២០២០

  • 2020-09-15 05:52:02
  • ចំនួនមតិ 39 | ចំនួនចែករំលែក 66

ចន្លោះមិនឃើញ

កាល​ពីថ្ងៃ​ទី​ ១៣ ខែកញ្ញា ឆ្នាំ ២០២០ eBest Investment Securities បាន​បង្ហាញ​ពី​តារាង​គម្រោង​ថ្មី​ចេញ​ពីផលិតកម្ម​ធំៗ​រួមមាន៖ Big Hit, SM, JYP និង​ YG សម្រាប់​ការងារ​ចុង​ឆ្នាំ ២០២០។

ការបង្ហាញសង្ខេប​នេះ​ មាន​ទាំង​ការ​ចេញ​អាល់ប៊ុម​ថ្មី និង​គម្រោង​បង្ហាញមុខ​ក្រុម​ថ្មីៗផងដែរ។ តើ​មាន​ក្រុម​ណា​ខ្លះ​ដែល​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​ស្វាគមន៍​អ្នក​គាំទ្រ? សុម​ទស្សនាដូចខាង​ក្រោម៖

១. ផលិតកម្ម​ Big Hit

NU'EST ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Big Hit នឹង​ចេញ​អាល់ប៊ុម​ជប៉ុន​ធំទី ២នៅ​ថ្ងៃទី ០៧ ខែតុលា។ ក្រុម​នេះ​នឹង​ចេញ​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​របស់​ខ្លួន​ពី​ថ្ងៃទី ១០ ខែតុលា​ទៅ។ SEVENTEEN និង​ TXT គ្រោង​នឹង​ត្រឡប់​មក​វិញ​នៅ​ខែធ្នូ។ ចុង​ក្រោយ​ក្រុម BTS ក៏​មាន​ដំណឹង​ល្អ​ដែរ ពរ្ោះ​ក្រុម​បង្ហើប​ថា​ពួកគេ​នឹង​វិល​មក​វិញ​នៅ​ចុង​ឆ្នាំ ២០២០ជា​ថ្មី​ម្ដងទៀត។

២. ផលិតកម្ម​ SM

SM ក៏ជា​ក្រុមហ៊ុន​ដែល​រវល់​ជាមួយ​នឹង​តារា​ជាប់​រហូត​ដែរ ហើយ​ផលិតកម្ម​នេះ​ភាគ​ច្រើន​ផ្ដោត​លើ​ក្រុមតូចៗ​ និង​បទ​ទោល។ Kai និង​ Baekhyun ក៏ដូចជា​ Onew នឹង​ចេញ​បទ​ទោល​របស់​ខ្លូន​នៅ​ខែ​វិច្ឆិកា និង​ធ្នូ។ រីឯ EXO-SC (Sehun និង​ Chanyeol) គ្រោង​វិល​វិញ​ជា​លើកទី២ ប្រចាំ​ឆ្នាំនៅ​ខែធ្នូ ឯ NCT ក៏មិន​នៅ​ទំនេរ ព្រោះ​អ្វី​ថ្មី​នឹង​បង្ហាញ​ឆាប់ដូចគ្នា។ ចូល​ដល់​ Red Velvet និង​ TVXQ ក៏អាច​នឹង​ចេញ​បទ​ថ្មី​នៅ​ខែធ្នូ​ដូចគ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ SM ក៏​ប្រកាសដែរ​ថា ក្រុម​នារី​ថ្មី​នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ឆ្នាំ។

៣. ផលិតកម្ម JYP

ក្រុម GOT7 និង​ TWICE គ្រោង​វិល​វិញ​នៅ​ខែ​តុលា ស្របពេល​ Stray Kids និង​ ITZY សម្រេច​ Comeback នៅ​ខែធ្នូ។

៤. ផលិតកម្ម​ YG

BLACKPINK ក៏​បាន​ប្រកាស​សម្រេច​ដែរ​ថា​ពួកគេ​នឹង​ចេញ​អាល់ប៊ុម​ធំ​ទី១ នៅ​ថ្ងៃទី ០២ ខែតុលា។ បន្ថែម​ពី​លើ​នេះ​សមាជិក​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់​នឹង​ចេញ​បទ​ទោល។ ក្រុម WINNER និង iKON​ នឹង​ចេញ​អាល់ប៊ុម​ថ្មី​នៅ​ខែ​វិច្ឆិកា ។ ឈាន​ចូល​ខែធ្នូ​ BIGBANG ក៏​នឹង​មាន​ដំណឹង​ល្អដល់អ្នកគាំទ្រ​របស់​ខ្លួន​ដែរ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី