អត់មាន Ranger Raptor តែអាមេរិកមាន Ranger មួយប្រភេទស្រដៀងគ្នា

  • 2020-09-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលទីផ្សារអាមេរិកមិនមានលក់រថយន្ត Ranger Raptor ក្រុមហ៊ុន Ford បានប្រកាសចេញ Ranger ថ្មីមួយម៉ូដែលទៀត ហៅថា Ranger Tremor ស៊េរីឆ្នាំ២០២១។

Ford Ranger Tremor ទទួលបានការឌីហ្សាញដែលផ្តោតខ្លាំងលើការ Off-road ដោយក្នុងនោះមានដូចជា យ៉ាន់ថ្មីទំហំ ១៧អ៊ីញ, សម្បកកង់ទំហំ ៣២អ៊ីញ, កល់ខ្ពស់ជាង Ranger ធម្មតា ០,៨អ៊ីញ និងប្រើបូម Fox 2.0 Monotube Damper ផងដែរ។

ក្រៅពីនោះ វាមានបំពាក់បន្ទះដែកការពារផ្នែកខាងមុខ, ឈ្នាន់ចំហៀង, Rear Locking Differential, ប្រព័ន្ធ Terrain Management System ដែលអាចរើសបាន ៤ប្រភេទ និង មុខងារសណ្តោង Trail Control ជាដើម។ ថ្វីបើផ្តោងខ្លាំងលើការ Off-road ប៉ុន្តែ Ranger Tremor នៅតែអាចដឹកបានទម្ងន់ ៦៥០គីឡូក្រាម និងអូសសណ្តោងបាន ៣,៤តោន។

រថយន្តភីកអាប់ Ford Ranger Tremor នេះនៅតែបំពាក់ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ ដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរមកស្តង់ដារ។ វានឹងមានតម្លៃថ្លៃជាង Ranger ធម្មតាចាប់ពី ៤ ២៩០ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង