នៅអាមេរិកមានអ្នកលេង Facebook ច្រើនជាងគេលំដាប់លេខ២ ឯលេខ១វិញគឺ…

  • 2020-09-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹម​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០០២ នេះ ចំនួន​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ខែ​របស់ Facebook មាន​ចំនួន ២,៧​ពាន់​លាន​នាក់ ដែល​ក្នុង​នោះ​​​ប្រទេស​ឥណ្ឌា​​ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើ​ប្រាស់ Facebook ច្រើន​ជាង​គេ ជា​មួយ​ចំនួន ២៩០​លាន​នាក់។ នេះ​បើ​ផ្អែក​តាម​តួ​លេខ​របស់ Statista។

ខាង​ក្រោម​ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ Facebook ច្រើន​ជាង​គេ ៖

១. ឥណ្ឌា ៖ ២៩០​លាន​នាក់

២. សហរដ្ឋអាមេរិក ៖ ១៩០​លាន​នាក់

៣. ឥណ្ឌូណេស៊ី ៖ ១៤០​លាន​នាក់

៤. ប្រេស៊ីល ៖ ១៣០​លាន​នាក់

៥. ​មិចស៊ីកូ​ ៖ ៨៩​លាន​នាក់

៦. ហ្វីលីពីន ៖ ៧៦​លាន​នាក់

៧. វៀតណាម ៖ ៦៤​លាន​នាក់

៨. ថៃ ៖ ៥០​លាន​នាក់

៩. អេហ្សីប ៖ ៤២លាននាក់

១០. បង់ក្លាដេស ៖ ៣៨លាននាក់​

ប្រភព៖ Statista   ប្រែ​សម្រួល៖ សុខហេង