ប្រាសាក់ ផ្ញើសារជូនពរអតិថិជន និងភាគីពាក់ព័ន្ធក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

  • 2020-09-15 07:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

នាឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះភាគីពាក់ព័ន្ធទាំងអស់រួមមាន ភាគទុនិក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ដការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវារបស់ប្រាសាក់ ពិសេសសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែនដី ដែលតែងតែគាំទ្រប្រតិបត្តិការរបស់ប្រាសាក់។

ទន្ទឹមគ្នានេះ សូមចូលរួមប្រារព្ធពិធីបុណ្យសាសនាដ៏ធំនេះប្រកបដោយការទទួលខុសត្រូវ ស្របតាមវិធានការសុវត្ថិភាពសុខភាព ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសូមឱ្យការធ្វើដំណើរកំសាន្តជិតឆ្ងាយរបស់លោកអ្នកប្រកបតែសុខសុវត្ថិភាព។ សូមអនុមោទនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤! ក្នុងនាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក គណៈគ្រប់គ្រងប្រាសាក់ សូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែបវរសួស្ដី សិរីមង្គល វិបុលសុខ សុភមង្គល និងរីកចម្រើនជាមួយគ្នាជានិច្ចនិរន្តរ៍ និងសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕