អ្នកប៉ះសេ នួន វិចិត្រ៖ ​ចែក​ទៅស្អាត​ស្មាត់​វៃ​ដាច់​ស្មាត់​ល្អ ចែក​អត់​ដាច់​ស្មាត់​វៃ​ជាប់​បាំង​ យើង​ប៉ះសេ​អន់

  • 2020-09-18 06:00:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ


អ្នក​ប៉ះសេ​មក​ពី​កងអន្តរាគមន៍ទី៣ការពារ​៣១១ នួន វិចិត្រ ប្រាប់​មក​កាន់ Sabay កាល​ពី​ពេល​ថ្មីៗ​​ថា ​ប៉ះសេ​ជា​តួនាទី​មួយ​ពិបាក បើ​​ធៀប​នឹង​ទួនាទី​ស្មាត់ ដ្បិត​ត្រូវ​ចែក​​បាល់​ឱ្យ​ស្មាត់​ទាំង​អស់​​ផ្ដាច់ ហើយ​បើ​លើក​មិន​ស្អាត ស្មាត់​ធ្វើ​មិន​ស៊ី ច្បាស់​ណាស់អ្នក​ប៉ះសេ​នឹង​មាន​សម្ពាធ​ច្រើន។

វិចិត្រ ពន្យល់​ថា ៖«ស្មាត់​​មាន​អីពិបាកបងចាំតែ​ផ្ដាច់...ដល់ពេល​អ្នកប៉ះសេយើង​ត្រូវចែកបាល់ឱ្យគេ...ដល់ពេល​យើង​ចែក​ទៅស្អាត​ ស្មាត់​វៃ​ដាច់​ស្មាត់​ល្អ ពេល​យើង​ចែក​អត់​ដាច់​ស្មាត់​វៃ​ជាប់​បាំង​ យើង​ប៉ះសេ​អន់​ហ្នឹង​ហើយ​បង»។

សម្រាប់​តួនាទី​ប៉ះសេ និង​ស្មាត់ កីឡាករ​មក​ពី​ខេត្ត​ស្វាយរៀងយល់​ថា ស្មាត់ស្រួលជាងប៉ះសេ ប៉ុន្តែគ្រាន់​តែ​ការ​ប្រកួត​ផ្លូវ​ការ​ក្នុង​ស្ថាប័ន រូបគេផ្ដាច់​មិន​សូវ​បាន​ល្អ ទើប​គ្រូបង្វឹក​ដាក់​ឱ្យ​លេង​តួនាទី​ប៉ះសេ។

វិចិត្រ បាន​ចូល​ហាត់ជាអ្នកប៉ះសេ​នៅកងអន្តរាគមន៍ទី៣ការពារ​៣១១ (ផ្នែក​មួយ​នៅ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស) ចូល​ជាង​បី​ឆ្នាំ​ហើយ បើគិត​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក។ បើនិយាយ​ពី​ការប្រកួត​ក្រៅ​ផ្លូវ​ការវិញ​ គេ​ឡើង​លេង​តួនាទី​ជា​ស្មាត់​ធំ ហើយ​គេ​បាន​និង​កំពុង​ឡើង​កូដ​ខ្លាំងណាស់​ មួយ​រយៈ​ចុងក្រោយ​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ