Honda ចេញកូនឡាន N-One ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង កានតែ Cute

  • 2020-09-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល “N” គឺជាកូនរថយន្តខ្នាតតូចដ៏ពេញនិយមបំផុតមួយរបស់ Honda ហើយឥឡូវក្រុមហ៊ុនជប៉ុននេះក៏បានប្រកាសចេញ រថយន្ត N-One ជំនាន់ទី២ថ្មី ដែលមានការឌីហ្សាញថ្មីទាំងស្រុង កាន់តែទាក់ទាញ។

គួរឲ្យដឹងថា N-One ជំនាន់ទី១ បានបង្ហាញខ្លួនតាំងពីឆ្នាំ២០១២ មកម្ល៉េស ហើយវាក៏ជារថយន្តត្រកូល N ដែលចាស់ជាងគេដែរ។

យ៉ាងណាមិញ រថយន្ត Honda N-One ទទួលបានការឌីហ្សាញថ្មី ដោយបំពាក់ប៉ាណាថ្មី, ចង្កៀងមុខ LED និង DRL ក៏ដូចជាផ្នែកខាងក្រោយ និងចង្កៀងខាងក្រោយថ្មីផងដែរ។ Honda ផ្តល់ជម្រើស ៣ប្រភេទ សម្រាប់ N-One គឺ Original, Premium និង RS ដោយពួកវានឹងមានបំពាក់ប៉ាណាមុខខុសៗគ្នា។

Honda N-One ថ្មីនៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ០,៦៦លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង ដំណើរការជាមួយប្រអប់លេខអូតូ CVT និង ប៉ុងមួយវិលកង់មុខមកស្តង់ដារ ប៉ុន្តែក៏មានបន្ថែម Option លេខដៃ ៦វគ្គ ជាលើកដំបូងបង្អស់។

រថយន្តខ្នាតតូចនេះក៏មានបំពាក់បច្ចេកវិទ្យា Honda Sensing Safety Suite មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារសំខាន់ៗ ដូចជា Adaptive Cruise Control with Stop-and-Go និង សេនស័រក្រោយពេលចូលចត ជាដើម។ ចំពោះតម្លៃ Hona នឹងប្រកាសនៅពេលជិតចេញលក់៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម