ហាងឆេង Honda Dream ២០២០ ថ្មីពេលនេះធ្លាក់ថ្លៃខ្ទង់ ៥០០ដុល្លារ

  • 2020-09-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើមខែតុលា Honda Dream ស៊េរី​ឆ្នាំ​ ២០២០ បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុ​ជា។

មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ ចំពោះ​តម្លៃ​វិញ​ពេល​ចេញ​លក់​ថ្ងៃ​ដំបូង​មាន​តម្លៃ​ខ្ទង់ ២ ៧០០ដុល្លារ ខុសគ្នានៅតាម​ហាង។

​ងាក​មក​បច្ចុប្បន្ន​វិញ Honda Dream ឬ​អាសង់ ស៊េរី​ឆ្នាំ ២០២០ ថ្មី​លក់នៅ​តាម​ហាង​មាន​តម្លៃ​ខ្ទង់ ២ ២៥០ដុល្លារ ​និង​មួយ​ទឹក​តម្លៃ​ខ្ទង់ ២ ១០០ដុល្លារ (អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ និង​មាន​តម្លៃ​លើ​នេះ​សម្រាប់​ការ​បង់​រំលស់)។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី