Oscar ទម្លាយ​ថា ពួក​ម៉ាក​ជិតស្និទ្ធ​បបួល​ឲ្យ​ទៅ​លេង​នៅ Arsenal

  • 2020-09-15 11:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល​កីឡាករ Oscar បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន​គឺ ខ្សែ​ការពារ​ David Luiz និង​ខ្សែ​បម្រើ​ Willian បាន​បបួល​ខ្លួន​ឲ្យ​ចេញ​ពី​ស្រុក​ចិន ទៅ​លេង​នៅ Arsenal។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា៖ " ពួក​គេ​ទាំង​ពីរ​បាន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​បបួល​ខ្ញុំ​ទៅ​លេង​នៅ Arsenal។ សម្រាប់​ខ្ញុំ​វិញ វា​ពិបាក​ត្រង់​ថា ខ្ញុំ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​សៀងហៃ SIPG។ ខ្ញុំ​ក៏​ចង់​ទៅ​អឺរ៉ុប​វិញ​ដែរ តែ​មិន​ឥលូវ​ទេ " ។

Oscar បាន​បន្ត​ថា៖ " ប្រាកដ​ណាស់​ បើ​បាន​ទៅ​អឺរ៉ុប​វិញ ខ្ញុំ​នឹង​ទៅ​ Chelsea វិញ​ហើយ ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​មាន​ប្រវត្តិ​នៅ​ទី​នោះ។ ក្រៅ​ពី​នេះ​ ខ្ញុំ​ក៏​ចង់​ទៅ​លេង​នៅ​លីគ​អ៊ីតាលី​នៅ​ពេល​ណា​មួយ​ដែរ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Oscar បាន​ចេញ​ពី Chelsea ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​ចិន​កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម