Apple បើកឲ្យប្រើ iOS 14 យប់នេះហើយ មាន iPhone ស៊េរីណាខ្លះដំឡើងបាន?

  • 2020-09-16 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple ​បាន​ប្រកាស​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​សម្រាប់​ iPhone រួម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​សម្រាប់​ឧបករណ៍​ដទៃ​ទៀត ​នឹង​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​យប់​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា ​ឆ្លង​ចូល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ។

គួរ​ដឹង​ថា​ iOS 14 សម្រាប់ iPhone មាន​នាំ​មក​នូវ​មុខងារ​ថ្មី​ជា​ច្រើន​ដូច​ជា ការ​នាំ​មក​នូវ​មុខងារ Widget ជា​លើក​ដំបូង​ដាក់​លើ​ផ្ទាំង Home Screen, កន្លែង​សម្រាប់​ប្រមូល​​ផ្ដុំ​កម្មវិធី​ទាំង​អស់​ឈ្មោះ App Library ,​មុខងារ​ Picture-in-Picture និង​មុខងារ​បក​ប្រែ​ថ្មី​ផង​ដែរ។

​​​​​ខាង​ក្រោម​ជា​ឧបករណ៍​ទាំង​អស់​ដែល​អាច​ដំឡើង iOS 14 បាន​ ៖

  • iPhone 11

  • iPhone 11 Pro

  • iPhone 11 Pro Max

  • iPhone XS

  • ‌iPhone XS‌ Max

  • iPhone XR

  • ‌iPhone‌ X

  • ‌iPhone‌ 8 និង ‌iPhone‌ 8 Plus

  • ‌iPhone‌ 7 និង 7 Plus

  • ‌iPhone SE‌

  • ‌iPhone‌ 6s និង 6s Plus

  • iPod touch (7th-generation)​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម