YouTube ខូចណាស់ លួចបិទមុខងារពិសេសរបស់ iOS 14 មិនឲ្យដំណើរការបាន

  • 2020-09-21 04:28:42
  • ចំនួនមតិ 57 | ចំនួនចែករំលែក 65

ចន្លោះមិនឃើញ

មុខងារ​ថ្មី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 គឺ​មុខងារ Picture-in-Picture (PIP) ដែល​អាច​ឲ្យ​អ្នក​​មើលវីដេអូ​បណ្ដើរ​ ​​អំឡុង​ពេល​ធ្វើ​កិច្ច​ការងារ​ផ្សេង​នៅ​លើ​ iPhone ដូច​ជា​​ទស្សនា​វីដេអូ YouTube ក្នុង​កម្មវិធី Safari បណ្ដើរ និង​និយាយ​ជា​មួយ​មិត្តភ័ក្ដិ​បណ្ដើរ​ជា​ដើម។

ប៉ុន្តែ​នា​ពេល​នេះ YouTube បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ ​​មិន​ឲ្យ​​​មុខងារ PIP ដំណើរ​ការ​លើ​វិបសាយ YouTube ក្នុង​កម្មវិធី Safari ​​បាន​ទៀត​នោះ​ទេ ​លុះត្រាតែ​ចំណាយ​លុយ​ប្រើ​ប្រាស់​សេវាកម្ម YouTube Premium។

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង