វិធីកំណត់ iPhone ឲ្យពេលគោះខ្នងទៅ អាចបញ្ជាមុខងារជាច្រើន

  • 2020-09-21 07:30:25
  • ចំនួនមតិ 9 | ចំនួនចែករំលែក 112

ចន្លោះមិនឃើញ

Back Tap បាន​ក្លាយ​ជា​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​មួយ​នៅ​លើ iOS 14 ដែល​គេ​អាច​ដំណើរ​ការ​មុខងារ​ជា​ច្រើន​បាន​លឿន​បំផុត ដោយ​គ្រាន់​តែ​គោះ​ខ្នង​ iPhone ពីរ ឬ​បី​ដង តាម​ការ​កំណត់។

ដើម្បី​អាច​កំណត់​មុខងារ​នេះ​បាន​ ដំបូងចូល​ទៅ​កាន់ Settings --> Accessibility --> Touch រួច​អូស​ចុះ​ក្រោម​និង​ចុច​លើ Back Tap។ បន្ទាប់​មក​ទៀត​ចុច​លើ​ Double Tap ឬ Triple Tap និង​ជ្រើស​រើស​មុខងារ​ណា​មួយ​ដែល​អ្នក​ចង់​បញ្ជា។

គួរដឹង​ថា​មុខងារ Back Tap ដំណើរ​ការ​បាន​ល្អ​បំផុត ទោះ​បី​ជា​ទូរសព្ទ​មាន​ដាក់​ស្រោម​ការពារ​ក្ដី ហើយ​មុខងារ​នេះ​អាច​ដំណើរ​ការ​តែ​នៅ​លើ​ឧបករណ៍​ដែល​គាំទ្រ​មុខងារ Tap to Wake ដូច​ជា iPhone X, XS and XS Max, XR, 11, 11 Pro និង​ 11 Pro Max ជា​ដើម៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

បិទ