កីឡាករ PSG ពាក់​អាវ​មាន​ឈ្មោះ​ជា​ភាសា​ចិន​ទាំង​អស់​គ្នា ក្រោម​មូលហេតុ​ពិសេស

  • 2020-09-21 08:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប Paris Saint-Germain បាន​ពាក់​អាវ​ដែល​មាន​ឈ្មោះ​ជា​ភាសា​ចិន​ទាំង​អស់​គ្នា​​ក្នុង​ការ​ប្រកួត​យក​ឈ្នះ Nice ៣-០ កាល​ពី​យប់​មិញ។

ការ​ដែល​ធ្វើ​បែប​នេះ​គេ​ជឿជាក់​ថា PSG ចង់​ទាក់ទាញ​ទីផ្សារ​​អ្នក​គាំទ្រ​នៅ​ប្រទេស​ចិន​ក៏​ដូច​ជា​​អាស៊ី។ សម្រាប់​ការ​ប្រកួត​នេះ​ដែរ​គេ​ក៏​បាន​រៀបចំ​​ពេលវេលា​លេង​ខុស​ពី​ធម្មតា​ ដោយ​ចាប់​ផ្ដើម​នៅ​ម៉ោង​១​ថ្ងៃ​ត្រង់​​នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​៧​យប់​នៅ​ប្រទេស​ចិន។​

យ៉ាងណាមិញ នេះ​​មិនមែន​ជា​លើក​ដំបូង​​សម្រាប់ PSG ឡើយ​ ពួក​គេធ្លាប់​ធ្វើ​បែប​នេះ​ម្ដង​ហើយ​ដើម្បី​អបអរ​​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន។ ក្រៅ​ពី​ក្រុម​ជើងឯក​របស់​បារាំង​មួយ​នេះ ក្លឹប​ធំ​ៗ​ដូច​ជា Barcelona និង Inter Milan សុទ្ធ​តែ​ធ្លាប់​សរសេរ​​ឈ្មោះ​ជា​អក្សរ​ចិន​លើ​អាវ​​អបអរ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ