នាយក​កីឡា Juventusថា​ នឹង​មិននាំ​យក​ Suarez ពី​ Barca ដាច់​ខាត​ក្នុង​ពេល​នេះ

  • 2020-09-21 12:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Fabio Paratici នាយក​កីឡារបស់​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​នេះ​ក្លឹប​លោក​ដាច់​នឹង​មិន​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Luis Suarez ពី​ក្លឹប​ Barcelona ទេ​នៅ​ក្នុង​ពេល​នេះ​។

លោក​ Fabio បាន​និយាយ​ថា​៖" Suarez មិន​ស្ថិត​នៅ​ក្នុង​កីឡាករ​ ដែល​យើង​ចង់​បាន​ទេ​ ព្រោះ​ថា​ពេល​នេះ​រឿង​នីតិវិធី​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​គេ​មក​លេង​នៅ​ទឹក​ដី​របស់​យើង​វា​មាន​ភាព​ស្មុគស្មាញ​ណាស់​។ "

លោក​បាន​បន្ត​ថា​៖" នៅ​ពេល​ឱកាសណា​អំណោយ​សម្រាប់​គេ​ នោះ​គេ​នឹង​លេង​នៅ​នេះ​ហើយ​ តែ​យ៉ាង​ណា​អា​រឿង​បែប​បទ​សញ្ជាតិ​នៅ​ទី​នេះ​អី​ហ្នឹង​ វា​នៅ​តែ​ជា​បញ្ហា​រាំង​ស្ទះដល់​គេ​ អញ្ចឹងហើយបាន​ជា​យើង​សម្រេច​មិន​នាំ​គេ​មក​នៅ​ពេល​នេះ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Suarez បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៥​មក​ ដោយ​ចូល​រួម​លេង​បាន​ ៦៤៦ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៤១៨គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី