សូមប្រុងប្រយ័ត្ន! តំបន់មាត់សមុទ្រ មានរលកខ្ពស់ និងភ្លៀងខ្យល់បក់ខ្លាំង

  • 2020-09-22 02:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

យោងតាមការព្យាករណ៌ អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចុះផ្សាយ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ អំពីការប្រែប្រួលស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយ ឆ្លងកាត់ លើភាគខាងជើងប្រទេសកម្ពុជា ដែលធ្វើអោយបណ្តាខេត្តមួយចំនួននៅតំបន់វាលទំនាប រងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក នៅតំបន់មាត់សមុទ្រ គឺនឹងមានភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដែលបងប្អូននៅតាមតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ គួរបង្កើនការប្រយ័ត្នអោយបានខ្ពស់៕

សូមអានព័ត៌មានលំអឹតរបស់ក្រសួងធនធានទឹក នៅទីនេះ

អត្ថបទ៖​ Art