នៅ​ឥណ្ឌូណេស៊ី​បើ​មិន​ពាក់​ម៉ាស់​ត្រូវ​បង្ខំ​ឲ្យ​ជីក​ផ្នូរ​ កប់​សាកសព​អ្នក​ស្លាប់​ដោយសារ​កូវីដ​

  • 2020-09-22 03:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឈាន​ដល់​ការ​ប្រើ​វិធានការ​ក្ដៅ​មួយ​កម្រិត​ទៀត​ ចំពោះ​ជន​ដែល​រឹង​ទទឹង​មិន​ព្រម​ពាក់​ម៉ាស់​ការពារ​ជំងឺ​កូវីដ​១៩។​

​នៅ​ខេត្ត​ជ្វា​ខាងកើត ប្រទេស​ឥណ្ឌូនេស៊ី ជន​​ដែល​មិន​ព្រម​ពាក់​ម៉ាស់​ប្រឆាំងនឹង​ការណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវបាន​ចាប់បង្ខំ​ឱ្យ​ជីក​ផ្នូរ​កប់​សព​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​វីរុស​​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហា​វកូវី​ដ​-១៩ ទុក​ជា​ការដាក់ទណ្ឌកម្ម​។​ ​ ​ ​

មនុស្ស ៨នាក់​ហើយ​ ដែល​រង​ទណ្ឌកម្ម​​ត្រូវ​អាជ្ញាធរ​​ចាប់បង្ខំ​ឱ្យ​ជីក​ផ្នូរ​នៅ​ទី​បញ្ចុះសព​សាធារណៈ​មួយកន្លែង ដែល​ស្ថិតនៅក្នុង​ភូមិ​​នៅ​ខេត្ត​ជ្វា​​៕ ​

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម