ដឹងហើយ! នេះតម្លៃ Apple Watch SE ពេលមកដល់ខ្មែរ

  • 2020-09-23 02:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch SE ដែលមានតម្លៃសមរម្យ ត្រូវបានរចនា​ឡើង​យ៉ាងពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ប្រភេទ​នាឡិការ​ឆ្លាតវៃ ដែល​ប្រៀប​ដូច​ជាឧបករណ៍​បង្ហាញ​ពីលទ្ធផលវាស់ចង្វាក់បេះដូង។

Apple Watch SE នេះ​ក៏មាន​បំពាក់មកជាមួយមុខងារសុខភាពសំខាន់ៗដូចជាមុខងារវិភាគល្បឿន និងមុខងាររោគវិភាគ (gyroscope) ដូចគ្នាទៅនឹង Apple Watch Series 6 ដែរ។ ចាប់​ផ្ដើម​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​ខ្មែរ តាម​ប្រភព​ពី​ហាង​ក្នុង​ស្រុក បាន​បង្ហាញ​ពី​តម្លៃ Apple Watch Series SEទំហំ 40mm មាន​តម្លៃប្រហែល ៣៩០ដុល្លារ ទំហំ 44mm មាន​តម្លៃប្រហែល ៤៣០ដុល្លារ។

គូសបញ្ជាក់ថា ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញApple Watch SE នៅក្នុងព្រឹត្តិការណ៍ «Time Flies» រួម​ជា​មួយ​ផលិត Apple Watch Series 6, iPad ជំនាន់ទី 8 និង iPad Air ថ្មី៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី