BTS ពិភាក្សាគ្នាពីអ្វីដែលពួកគេចង់បាន សម្រាប់វីដេអូបទថ្មីត្រៀមចេញនៅខែតុលា

  • 2020-09-23 02:10:12
  • ចំនួនមតិ 16 | ចំនួនចែករំលែក 89

ចន្លោះមិនឃើញ


ពេល​នេះ​ BTS កំពុង​មមាញឹក​ខ្លាំង​ជាមួយ​នឹងអាល់ប៊ុម​ថ្មី​ដែល​ត្រូវ​ចេញ​នៅ​ខែតុលា​ខាងមុខនេះ ដោយ​មិនទុក​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​យូរ​នោះទេ។

តាម​ការ​ឲ្យ​ដឹង​ អាល់ប៊ុមថ្មី​នេះ​ សមាជិក​ក្រុម​ទាំងអស់​សុទ្ធ​តែ​បាន​រួម​ផលិតដោយផ្ទាល់ ដោយ​ចង់​បង្កើត​អ្វី​ថ្មី​ផ្ទាល់​ដៃ​ជូន​ជាពិសេស​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។ ស្របពេល​ញ៉ាំ​អាហារជុំ​គ្នា BTS ក៏​បាន​ផ្ដល់​​គំនិត​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក​ ចំពោះ​វីដេអូ​បទ​ចម្រៀង​ថ្មី ដែល​ធានា​យ៉ាង​មុតមាំ​ថា​អ្នក​គាំទ្រ​នឹង​ពេញ​ចិត្ត​ខ្លាំង។

V និង​ J-Hope ស្នើរ​សុំ​ថត​វីដេអូបទ​ចម្រៀង​ថ្មី​នោះ​ ឲ្យ​ដូចវីដេអូ​ដែល​ Jungkook ធ្លាប់​ធ្វើ​លេង​ (G.C.F) គឺ​ជា​ប្រភេទ​សង់ទីម៉ង់​ និង​ចេញ​មក​ជា​សកម្មភាព​ពិតៗ​មិន​មែន​ជា​ការ​សម្ដែង។

យោង​តាម​ RM បាន​បញ្ជាក់​ថា​វីដេអូ​បទ​នេះ​ឆ្លុះ​បញ្ចាំង​ពី​​រសជាតិជីវិត​ ដូចនេះ​វីដេអុ​បទ​ចម្រៀង​ចេញ​មកក៏​នឹង​ធ្វើ​ទៅតាម​នោះ​ដែរ។ ដូចនេះ​លោក​ចង់​ឲ្យ​ថត​ឈុត​ឆាក​ខ្លះៗ​ដែល​បង្ហាញ​ថា​ តើ​ជីវិតពិត​របស់​ BTS អំឡុងពេលការវាយលុក​នៃ​រោគរាតត្បាត​នេះ​យ៉ាងណា។

ទាក់ទងឹ​ពីកន្លែង​ថត​វិញ​ V ស្នើរ​សុំ​ថត​នៅ​ក្រៅ​តំបន់ Gyeonggi-Do និង​ សេអ៊ូល ខណៈ​ J-Hope គិត​ឃើញ​ដល់​ស្ទូឌីយោដែល​មាន​ជញ្ជាំង​ពណ៌ស ហើយ​មាន​ប៉ារ៉ូល​បទចម្រៀង​សរសេរ​លើជញ្ជាំង​នោះ។

ចូល​ដល់ Suga វិញ​ ក៏​មានការយល់ឃើញ​ផ្ទាល់​ខ្លួន​ដែរ ដោយ​គិត​ថា​បើ​អាច​ គួរ​ជួល​ផ្ទះ​មួយ​កន្លែង ដូច​ដែល​ពួកគេ​បាន​ធ្វើ​ពេល​ថត​កម្មវិធី​ «In the SOOP» ដូចនេះ​ពួកគេ​អាច​ថត​បាន​ទាំង​ក្នុង និង​ក្រៅ​បាន។

បន្ថែម​ពី​លើ​នោះ​ MV ថ្មី​នេះ​ក៏​អាច​នឹង​មាន​បញ្ចូល​សកម្មភាព​ BTS សម្ដែង​លើ​ឆាក ស្រដៀង​នឹង​បទ​ «Make It Right» ដែរ។ ចង់​ដឹង​ថា​ តើ​អ្វី​ដែល​ក្រុម​ត្រៀម​ ពិសេស​យ៉ាង​ណា​នោះ​រង់​ចាំ​តាមដាន​នៅ​ខែក្រោយ៕

ទស្សនាវីដេអូពេញ​ដូចខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី