ទីបំផុត Barcelona ព្រម​ឲ្យ Suarez ​ទៅ​លេង​នៅ Atletico Madrid ហើយ

  • 2020-09-23 02:33:57
  • ចំនួនមតិ 3 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ


ក្លឹប Barcelona បាន​យល់​ព្រម​​អនុញ្ញាត​​ឲ្យ​ខ្សែ​ប្រយុទ្ធ Luis Suarez ទៅ​ចូលរួម​ជាមួយ​​ក្លឹប​ប្រជែង​នៅ La Liga គឺ Atletico Madrid ហើយ។

Suarez បាន​ក្លាយ​ជា​កីឡាករ​លែង​ត្រូវ​ការ​នៅ Barcelona ហើយ​ក្លឹប​ក៏​សប្បាយ​ចិត្ត​​ឲ្យ​គេ​ចាកចេញ​ឲ្យ​គ្មាន​តម្លៃ​ខ្លួន​ផង​ដែរ ប៉ុន្តែ​មិន​ចង់​ឲ្យ​គេ​ទៅ​ចូលរួម​​ក្រុម​ធំ​រួម​លីគ​នោះ​ឡើយ។ កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ប្រាក់​ខែ​​នៅ Atletico បន្ទាប់​ពី​បរាជ័យ​​ផ្ទេរ​ទៅ Juventus ​ព្រោះ​តែ​បញ្ហា​​លិខិតឆ្លងដែន។

យ៉ាងណាមិញ​​ ប្រធាន​ក្លឹប Barca លោក Josep Maria Bartomeu បាន​ព្យាយាម​រារាំង​​មិន​ឲ្យ Suarez ទៅ​លេង​នៅ Atletico ឡើយ។ ប៉ុន្តែ​ ក្រោយ​មាន​ការ​ប្រជុំ​ជាមួយ​អ្នក​តំណាង​របស់ Suarez ក្លឹប​ស្ថិត​នៅ​តំបន់​កាតាឡាន់​​មួយ​នេះ​បាន​ត្រជាក់​ចិត្ត​នឹង​យល់​ព្រម​ឲ្យ​កីឡាករ​ខ្លួន​ចាកចេញ។ Suarez ក៏នឹងទទួលបានដំណោះស្រាយពី Barcelona បន្ទាប់ពីឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Camp Nou ត្រូវបានបញ្ចប់។

ទៅ​កាន់​ក្លឹប​ថ្មី Suarez អាច​នឹង​ទទួល​បាន​៩លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ជាមួយ​កុងត្រា​២​ឆ្នាំ​។ ប្រសិន​ការ​ផ្ទេរ​កើត​ចេញ​ជា​ផ្លូវការ​មាន​ន័យ​ថា Suarez នឹង​បញ្ចប់​អាជីព​រយៈពេល​៦​ឆ្នាំ​ជាមួយ Barcelona ដោយ​គេ​ធ្លាប់​រក​បាន​១៩៨​​គ្រាប់ក្នុង​ការបង្ហាញ​ខ្លន​២៨៣​ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ