កាន់តែស្រួល! ផ្ញើប្រាក់ទៅកាត Visa ក្នុងប្រទេសដោយផ្ទាល់ពីកម្មវិធី ABA Mobile របស់អ្នក

  • 2020-09-23 05:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ធនាគារ ABA ជាធនាគារពាណិជ្ជរបស់កម្ពុជានាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ផ្តល់នូវសេវាផ្ទេរប្រាក់ជំនានថ្មីតាមពេលវេលាជាក់ស្តែងតាមប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន Visa គឺសេវាផ្ទេរប្រាក់ Visa Direct។

ដោយប្រើប្រាស់សេវាផ្ទេរប្រាក់ Visa Direct នៅក្នុងកម្មវិធី ABA Mobile ម្ចាស់កាត Visa អាចផ្ញើប្រាក់បានយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាពដោយប្រើប្រាស់លេខ 16 ខ្ទង់របស់កាត Visa របស់អ្នកទទួលដែលបានចេញដោយធនាគារនានានៅកម្ពុជា។ សេវាផ្ទេរប្រាក់ Visa Direct អាចធ្វើឡើងបានគ្រប់ពេលវេលា មិនថានៅពេលយប់ ឬនៅចុងសប្តាហ៍ឡើយ ហើយប្រាក់ដែលបានផ្ទេរនឹងមានសម្រាប់អ្នកទទួលក្នុងរយៈពេល 30 នាទី។

តាមរយៈសេវាកម្មនេះ ម្ចាស់កាត ABA Visa អាចផ្ញើប្រាក់រហូតដល់ 2500ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 10000ដុល្លារក្នុងមួយខែ ជាមួយថ្លៃសេវាសមរម្យ ហើយអ្នកទទួលអាចត្រូវបានជូនដំណឹងតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារពួកគេ នៅពេលដែលប្រាក់ត្រូវបានដាក់ចូលក្នុងគណនីធនាគាររបស់ពួកគេ។

ដើម្បីផ្ទេរប្រាក់ទៅកាត Visa នៅក្នុងប្រទេសដោយប្រើកម្មវិធី ABA Mobile អ្នកប្រើប្រាស់កម្មវិធី ABA Mobile គួរតែអនុវត្តតាមជំហានងាយៗទាំងនេះ៖

  • បើកកម្មវិធី ABA Mobile

  • ចុចលើប៊ូតុង ផ្ទេរប្រាក់ និងជ្រើសរើស ផ្ទេរប្រាក់ទៅកាត VISA

  • ជ្រើសរើសកាត Visa ដែលត្រូវផ្ទេរប្រាក់ចេញ

  • បញ្ចូលលេខកាត Visa 16 ខ្ទង់ និងឈ្មោះរបស់អ្នកទទួល

  • បញ្ចូលចំនួនទឹកប្រាក់ត្រូវផ្ទេរ និងចុចប៊ូតុង ផ្ទេរប្រាក់

  • បញ្ជាក់ប្រតិបត្តិការជាមួយលេខកូដ PIN 4 ខ្ទង់របស់កម្មវិធី ABA Mobile

“សេវាផ្ទេរប្រាក់ Visa Direct អនុញ្ញាតឲ្យមានការទូទាត់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានដោយងាយស្រួល និងមានប្រសិទ្ធភាព និងផ្តល់ឲ្យពាណិជ្ជករនូវវិធីសាស្ត្រទទួលការទូទាត់ដែលចំណាយទាបដោយផ្ទាល់ពីអតិថិជន។ ដោយសារយើងឃើញមានការកើនឡើងនូវការទទួលការទូទាត់តាមឌីជីថលនៅកម្ពុជា យើងខ្ញុំមានសេចក្តីរីករាយចំពោះសក្តានុពលសម្រាប់សេវាផ្ទេរប្រាក់ Visa Direct ដើម្បីធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុកឲ្យកាន់តែលឿន និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស” នេះបើតាមប្រសាសន៍របស់លោកស្រី Monika Chum ប្រធានក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមទៀតថា៖ “ដោយមានកិច្ចសហការជាមួយធនាគារ ABA យើងរំពឹងថានឹងផ្តល់ឲ្យម្ចាស់កាត ABA Visa នូវមធ្យោបាយកាន់តែងាយស្រួលក្នុងការទូទាត់ប្រាក់ និងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនូវការទូទាត់តាមឌីជីថលនវានុវត្តបន្ថែមទៀតនៅគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់។”

បន្ថែមលើសេវាផ្ទេរប្រាក់ទៅកាត Visa ផ្សេងៗទៀតដែលចេញដោយធនាគារផ្សេងៗនៅកម្ពុជា អតិថិជនធនាគារ ABA អាចប្រើសេវាផ្ទេរប្រាក់ Visa Direct នៅក្នុងកម្មវិធី ABA Mobile ដើម្បីផ្ញើប្រាក់ទៅកាត Visa ដែលចេញដោយធនាគារនានានៅក្នុងប្រទេសថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន។

បទពិសោធថ្មីនៃការផ្ទេរប្រាក់តាមឌីជីថលដ៏ងាយស្រួលជាមួយនឹងសេវាផ្ទេរប្រាក់ Visa Direct នេះ មាននៅក្នុងកម្មវិធី ABA Mobile សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមចូលទៅកាន់វិបសាយ https://www.ababank.com/km/aba-news/aba-launches-instant-money-transfers-with-visa-direct/