ទីបំផុត​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​មើល​ ប្រកួត​ពាន​សម្ដេច​តេជោ និង​​លីគ​កំពូល​កម្ពុជា​ហើយ

  • 2020-09-23 12:49:51
  • ចំនួនមតិ 7 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ


ទស្សនិកជន​ និង​ប្រិយមិត្ត​បាល់ទាត់​ខ្មែរ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ដោយ​ផ្ទាល់​ក្នុង​ប្រកួត​លីគ​កំពូល​កម្ពុជា និង​ប្រកួត​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នេះ​បើ​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។ យ៉ាងណាក៏ដោយ ការ​អនុញ្ញាត​នេះ​គឺ កម្រិត​ត្រឹម​តែ ១០%​ប៉ុណ្ណោះ​នៃ​ចំនួន​កៅអី​សរុប​ក្នុង​កីឡដ្ឋាន​នីមួយៗ។

បើ​តាម​លិខិត​របស់​ក្រសួង​សុខាភិបាល​​បាន​ឲ្យ​ដឹង​ថា ក្លឹប​នីមួយ​ៗ​ត្រូវ​គោរព​តាម​វិធានការ​មួយ​ចំនួន​ដូច​ជា​ ត្រូវ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ប្រកួត​កីឡា ហើយ​ចំណែក​ឯ​អ្នក​គាំទ្រ​វិញ​ត្រូវ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​កំណត់​កៅអី ហើយ​ការ​ចុះ​ឈ្មោះ​វិញ​ត្រូវ​ដាក់​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់។

ក្រៅ​ពី​នេះ​ទៀត​ វិធានការ​សំខាន់ៗ​ក្នុង​ពេល​ប្រកួត​មាន​ដូច​ជា អ្នក​គាំទ្រ​ត្រូវ​ពាក់​ម៉ាស​ពេញ​មួយ​ប្រកួត ហើយ​អត់​ឲ្យ​អ្នក​មាន​ជំងឺ​ផ្ដាសាយ​ចូល​មើល​ទេ។ ប្រសិន​បើ​ក្លឹប​ណា​ មិន​អនុវត្ត​តាម​បទបញ្ជា​ក្រសួង នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​មើល​ប្រកួត​ក្លឹប​នោះ​ទេ។

ជាពិសេស​ទៅ​ទៀត ប្រសិន​បើ​រក​ឃើញ​មាន​ជំងឺ​កូវីដ-១៩ ជា​យថាហេតុ នោះ​នឹង​ផ្អាក​មិន​ឲ្យ​មាន​ការ​ចូល​មើល​របស់​ទស្សនិកជន រហូត​ដល់​ការ​សម្រេច​ចិត្ត​ជា​ថ្មី​របស់​សម្ដេច​ ហ៊ុន សែន៕

អត្ថបទ៖ ហ៊ីម រស្មី