ក្រុមអ្នកតវ៉ា​ថៃ​គ្រោងប្រមូលផ្តុំ​តវ៉ាជាថ្មី ខណៈ​ដែល​សមាជិក​សភា​ពិចារណា​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​

  • 2020-09-24 02:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាតុករ​ថៃ​គ្រោងនឹង​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​ជាថ្មី ខណៈ​ដែល​សមាជិក​សភា​សម្រេចចិត្ត​ជ្រើសរើស​យក​ផ្លូវ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​សកម្មភាព​មួយ​ដែល​សំដៅ​ដល់​ការធ្វើឱ្យ​​ក្រុមបាតុករ​ថយ​កំហឹង​បន្ទាប់ពី​ពួកគេ​ទាមទារ​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​និង​ការកែទម្រង់​រាជាធិបតេយ្យ​ថែម​ទៀត​នោះ​។​

​សភា​ទាំង​២​ថ្នាក់ នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែកញ្ញា​នេះ ​លើ​សំណើ​ផ្សេងៗ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​នឹង​ស្នើ​ឱ្យមាន​ការផ្លាស់ប្តូ​ររដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​តាក់តែង​ដោយ​ក្រុម​​ប្រឹក្សា​រដ្ឋ​ដែល​តែងតាំង​ដោយ​យោធា បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ។​

​បាតុករ​ប្រមាណ៥ម៉ឺននាក់ ​បាន​ប្រមូលផ្តុំ​គ្នា​កាលពីចុង​សប្តាហ៍​ដើម្បី​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ ដែល​រួម​ទាំង​ការបន្ថយ​សិទ្ធិ​អំណាច​របស់​ព្រះមហាក្សត្រ​មហា វេច​រ៉ា​ឡុងកន ដែល​គ្រោង​នឹង​យាង​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

ប្រភព៖ រស្មីកម្ពុជា   ប្រែសម្រួល៖ សុខា