CEO ម្នាក់ បង្ហើបថាប៉ុន្មានថ្ងៃទៀត iPhone 12 នឹងបង្ហាញមុខហើយ

  • 2020-09-24 02:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​កាល​ពី​ថ្មីៗ​នេះ​លោក Marc Allera នាយក​ប្រតិបត្តិ​ក្រុមហ៊ុន British Telecom បាន​បង្ហើប​ឲ្យ​ដឹង​ថា​ការ​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​គឺ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

លោក​ Marc Allera បាន​និយាយ​ថា ៖ "នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​​នឹង​មាន​ការ​ប្រកាស​ចេញ​​ធំ​មួយ​ពី Apple គឺ iPhone ប្រើ​ប្រាស់​សេវា 5G ដែល​វា​នឹង​ជួយ​បង្កើន​​ចំនួន​ប្រើ​ប្រាស់​សេវា 5G។”

ទោះ​បី​លោក​ Marc មិន​បាន​បញ្ជាក់​ថ្ងៃ​ច្បាស់​លាស់ ប៉ុន្តែ​បើ​ផ្អែក​តាម​ដំណឹង​ចចាមអារ៉ាម​លេច​ចេញ​កន្លង​មក​នេះ​បាន​សន្និដ្ឋាន​ថា​ iPhone ជំនាន់​ថ្មី​នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ថ្ងៃ​អង្គារ​ ទី​១៣ ខែ​តុលា។

ដំណឹង​ថ្មី​ចុង​ក្រោយ​បាន​សន្និដ្ឋាន​ថា​ iPhone ថ្មី​ចំនួន​បួន​នឹង​បង្ហាញ​វត្តមាន​នា​ចុង​ឆ្នាំ​នេះ ដែល​មាន​ iPhone 12 mini អេក្រង់​ ៥,៤អ៊ីញ iPhone 12 និង iPhone 12 Pro​ អេក្រង់​ទំហំ ៦,១អ៊ីញ និង​មួយ​ទៀត​ iPhone 12 Pro Max អេក្រង់​ទំហំ ៦,៧អ៊ីញ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង