ភ្ញាក់ផ្អើល! Nissan Navara លក់នៅប្រទេសមួយនេះ ថ្លៃជាង Ford Ranger Raptor ទៀត!

  • 2020-09-24 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan Navara AT32 ស៊េរីឆ្នាំ២០២០ គឺជាភីកអាប់ថ្លៃមួយនៅលើទីផ្សារប្រទេសអង់គ្លេស ដោយមានតម្លៃចាប់ពី ៥៤ ៧០០ដុល្លារ សម្រាប់ប្រភេទលេខដៃ ៦វគ្គ និង ៥៩ ៨០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ ៧វគ្គ។

ក្នុងនាមជាគូប្រជែងមួយរបស់ Navara AT32 រថយន្ត Ford Range Raptor ត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ៥២ ៥០០ដុល្លារប៉ុណ្ណោះ។

បង្ហាញខ្លួនកាលពីដើមឆ្នាំ រថយន្ត Navara AT32 ត្រូវក្រុមហ៊ុន Nissan សហការណ៍ផលិតជាមួយអ្នកជំនាញផ្នែក Off-road នៃប្រទេសអ៊ីស្លង់ ឈ្មោះ Arctic Trucks។ វាមានបំពាក់របាំងអាលុយមីញ៉ូមការពារផ្នែកខាងក្រោមរថយន្ត និងយ៉ាន់ Alloy ពិសេសពី Arctic Trucks ដែលមានវ៉ាល់២ ដែលអាចសារ៉េសម្ពាធខ្យល់ទៅតាមស្ថានភាពផ្លូវខុសៗគ្នា។

ក្រៅពីនោះវាមានលក្ខណៈពិសេសមួយចំនួនទៀត ដូចជា ប្រើសម្បកកង់ទំហំ ៣១,៦អ៊ីញ ប្រភេទ All-terrain ដែលជួយដល់ការ Off-road ឲ្យកាន់តែងាយស្រួល, Electronic Front Differential Lock, ហឿយខ្យល់ដែលអនុញ្ញាតឲ្យ Navara AT32 លុយទឹកជម្រៅ ៨០០មីល្លីម៉ែត្រ, ដំបូល Sunroof, កាមេរ៉ា ៣៦០ដឺក្រេ, មុខងារជំនួយពេលចុះ និងឡើងចំណោត ព្រមទាំង ហ្វ្រាំង Intelligent Emergency Braking ផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង