មេសេដ្ឋកិច្ចទាំង ១០ លើលោក ក្នុងនោះមាន ៨ ជាក្រុមហ៊ុនបច្ចេកវិទ្យា
- 2025-06-05 05:55:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេសេដ្ឋកិច្ចទាំង ១០ លើលោក ក្នុងនោះមាន ៨ ជាក្រុមហ៊ុនបច្ចេកវិទ្យា
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៨ ក្នុងចំណោមបញ្ជីក្រុមហ៊ុនទាំង ១០ ដែលមានតម្លៃមូលធនទីផ្សារថ្លៃជាងគេបំផុត។ រីក្រុមហ៊ុនដែលកំពុងឈរលេខរៀងទី១ គឺ Nvidia ដែលកំពុងមានតម្លៃមូលធនទីផ្សារ ៣.៤៦១ ទ្រីលានដុល្លារ និងមានតម្លៃភាគហ៊ុន ១៤១.៩២ ដុល្លារ ក្នុង ១ហ៊ុន។
សូមបង្ហាញបន្តិចថា៖ ១ទ្រីលានដុល្លារ គឺស្មើនឹង ១,០០០,០០០,០០០,០០០ ដុល្លារ។ រីឯ មូលធនទីផ្សារ (Market Capitalization ហៅកាត់ថា Market Cap) គឺជាទ្រព្យ ឬទឹកប្រាក់សរុបរបស់ក្រុមហ៊ុនមួយ ដោយគណនាផ្អែកទៅលើ ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងចរាចរណ៍លើទីផ្សារ។
ដូចនេះយើងសូមបង្ហាញ ក្រុមហ៊ុនទាំង១០ដែលមានតម្លៃមូលធនទីផ្សារថ្លៃជាងគេបំផុត៖
បន្ថែម មានក្រុមហ៊ុនចំនួនពីរ ដែលមិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យា គឺ Saudi Aramco ជាក្រុមហ៊ុនប្រេងរបស់ អារ៉ាប់ប៊ីសាអូឌីត និង Berkshire Hathaway ជាសម្ព័ន្ធក្រុមហ៊ុន របស់ទេវតាហ៊ុន Warren Buffett (មហាសេដ្ឋីអាមេរិច)។
គួរបញ្ជាក់ថា របាយការណ៍ទាំងនេះ យោងទៅតាមប្រភព CompaniesMarketCap គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥៕