Di Maria ត្រូវបានហាមមិនឲ្យលេង ៤ប្រកួត ក្រោយ PSG ចាញ់ Marseille
- 2020-09-24 14:41:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Di Maria ត្រូវបានហាមមិនឲ្យលេង ៤ប្រកួត ក្រោយ PSG ចាញ់ Marseille
ចន្លោះមិនឃើញ
ខ្សែបម្រើស្លាបអាហ្សង់ទីនកីឡាករ Angel Di Maria ត្រូវបានស្ថាប័នលីគកំពូលបារាំងធ្វើការពិន័យ ដោយព្យួរមិនលេងចំនួន ៤ប្រកួត បន្ទាប់ពីកីឡាកររូបនេះបានស្ដោះទឹកមាត់អំឡុងប្រកួតក្របខ័ណ្ឌ Ligue 1 រវាងក្លឹប Paris Saint-Germain និងក្លឹប Marseille កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ។
កីឡាកររូបនេះត្រូវបានគេប្រទះឃើញ ស្ដោះទឹកមាត់ដាក់ខ្សែការពារ Marseille កីឡាករ Gonzalez អំឡុងពេលប្រកួតដ៏តឹងតែងមួយនេះ ដែលមានកីឡាករ ៥នាក់ត្រូវបានដេញចេញពីការប្រកួត។
Di Maria នឹងវិលត្រលប់មកវិញនៅខែវិច្ឆិកា ឯណោះសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលបារាំង។
សូមបញ្ជាក់ផងដែរថា ក្រោយពីមានការផ្ទុះរាលដាលជំងឺកូវីដ-១៩ កីឡាករណា ដែលស្ដោះទឹកមាត់ដាក់គូប្រកួត នឹងរងការពិន័យធ្ងន់ធ្ងរជាមិនខាន៕