មើលលេងៗសិន លក្ខណៈសម្បត្តិ Pixel 4a 5G តម្លៃ ៥០០ដុល្លារ

  • 2020-09-25 02:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ 5G ដំបូង​របស់​ Google រំពឹង​ថា​នឹង​ប្រកាស​ចេញ​ឆាប់ៗ​នេះ ហើយ​មុន​ការ​ប្រកាស​ចេញ​មាន​ការ​លេច​ចេញ​ជា​មុន​នូវ​រូបរាង​របស់​ស្មាតហ្វូន និង​លក្ខណៈ​សម្បត្តិ​ពេញ​របស់​វា​ផង​ដែរ។

ចំណុច​ខុស​គ្នា​រវាង​ Pixel 4a 5G ជា​មួយ​នឹង​ Pixel 4a គឺ​វា​មាន​បំពាក់​អេក្រង់​ទំហំ​ធំ​ជាង ៦,២អ៊ីញ ​និង​ប្រើ​ប្រាស់​ឈីប​កម្លាំង​ខ្លាំង​ជាង​​គឺ Snapdragon 765G ដែល​មាន​ភ្ជាប់​មក​នូវ​សេវា 5G ផង​ដែរ។ បន្ថែម​ពី​នេះ​វា​មាន​បន្ថែម​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ Ultrawide ទំហំ ៨MP និង​មាន​ថ្ម​ទំហំ​ធំ​ជាង​មុន ៣៨៨៥mAh ដែល​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 18W។

អេក្រង់​របស់ Pixel 4a 5G ប្រើ​រចនាបថ​ចោះ​រន្ធ​លើ​អេក្រង់​ដដែល ដែល​ស្ថិត​នៅ​ផ្នែក​លើ​ខាង​ឆ្វេង​ មាន​ទំហំ ៨MP។ តួ​ខ្លួន​របស់​ទូរសព្ទ​ផលិត​ចេញ​ពី​សារធាតុ​ប្លាស្ទិក​ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ។ កាមេរ៉ា​មេ​ខាង​ក្រោយ​មាន​ទំហំ ១២,២ MP។

Pixel 4a 5G នឹង​ចេញ​លក់​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 ដែល​ដំឡើង​មក​ស្រាប់​ ហើយ​នឹង​មាន​រន្ធ​កាស 3.5mm មក​ជា​មួយ​ផង​ដែរ។

គួរ​ដឹង​ថា​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា។ Google ធ្លាប់​បាន​បញ្ជាក់​ថា​ Pixel 4a 5G នឹង​មាន​តម្លៃ​ចាប់​ពី ៤៩៩​ដុល្លារ​ នៅ​សហរដ្ឋអាមេរិក​ ដោយ​នៅ​អឺរ៉ុប​នឹង​មាន​តម្លៃ​ចាប់​ពី ៤៩៩​អឺរ៉ូ និង ៤៩៩​ផោន សម្រាប់​ទំហំ ១២៨GB៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង