Pep ត្អូញត្អែរថា Man City នៅសល់កីឡាករឈុតធំពេញកម្លាំងតែ ១៣នាក់ទេ
- 2020-09-25 11:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ត្អូញត្អែរថា Man City នៅសល់កីឡាករឈុតធំពេញកម្លាំងតែ ១៣នាក់ទេ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយក្រោយប្រកួត EFL Cup ប៉ះនឹងក្លឹប Bournemouth កាលពីយប់មិញនេះថា កូនក្រុមឈុតរបស់ខ្លួនមានតែកីឡាករ ១៣នាក់ទេ ដែលអាចលេងបាន។
លោក Guardiola បានលើកឡើងថា៖ " ជាមួយនឹងស្ថានការណ៍ដែលយើងកំពុងជួបប្រទះនៅពេលនេះ យើងនឹងត្រូវការកីឡាករឈុតយុវជនច្រើននាក់ហើយ។ យើងមានតែកីឡាករឈុតធំ ១៣នាក់ទេ ដែលអាចលេងបាន " ។
លោកបានបន្តថា៖ " ជាមួយនឹងបញ្ហានៅតំបន់ប្រយុទ្ធ យើងនឹងផ្ដល់ឱកាសឲ្យយុវជនបានច្រើនជាងនេះ " ។
សូមជម្រាបជូនថា Manchester City បានប្រើកីឡាករក្មេងៗ ជាច្រើនក្នុងក្របខ័ណ្ឌ EFL ហើយក្លឹបនេះទៀតសោត បានឡើងទៅកាន់វគ្គបន្ត ក្រោយពីបានយកឈ្នះ Bournemouth ក្នុងលទ្ធផល ២-១៕