Baleថា​ គេ​អត់​ស្ដាយក្រោយ​នៅ​ពេល​លេងឲ្យ​ Real កន្លង​មក​នេះ​ទេ

  • 2020-09-25 12:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gareth Bale បាន​និយាយ​ទៅ​កាន់​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​មិន​មាន​អី​សោក​ស្ដាយ​ទាំង​អស់​ក្នុង​ពេល​លេង​ឲ្យ​ Real Madrid កន្លង​ទៅ​នេះ​។

Bale បាន​និយាយ​ថា​៖" ខ្ញុំ​អត់​សោកស្ដាយ​ពេល​វេលា​ដែល​ខ្ញុំ​ចំណាយ​នៅ​ Real កន្លង​មក​នេះ​ទេ​ អ្វី​ដែល​ខ្ញុំ​​ខំ​ធ្វើ​កន្លង​ទៅ​នេះ​ គឺ​ត្រឹម​តែ​ចង់​លេង​បាល់​តែ​ប៉ុណ្ណោះ​។ រឿង​អី​ផ្សេង​ដែល​អ្នក​ខាង​ក្រៅ​គេ​និយាយ​អញ្ចេះ​អញ្ចោះ​ពី​ខ្ញុំ​ គឺ​ជា​រឿង​ដែល​ខ្ញុំ​មិន​អាច​ហាម​ឃាត់​បាន​ទេ​។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រួសារ​របស់​ខ្ញុំ​ដឹង​ពី​ខ្ញុំ​ច្បាស់​ណាស់​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" អញ្ចឹង​ហើយ​ខ្ញុំ​អត់​មាន​អី​ខ្វល់​ពី​ពួក​គេ​ទេ​។ ច្បាស់​ណាស់​ទៅ​លេង​ទឹក​ដី​ថ្មី​នោះ​ ពិត​ជា​ប្លែក​និង​ពិបាក​បន្តិច​ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​នឹង​ត្រូវ​រង​សម្ពាធ​ច្រើន​នៅ​កន្លែង​នោះ​ តែ​យ៉ាង​ណា​ នេះ​ជា​បាល់ទាត់​ ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ពេញចិត្ត​ អញ្ចឹង​ខ្ញុំ​មាន​តែ​ប្រឹង​ទៅ​មុខ​ទៀត​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Bale បាន​ទៅ​លេង​ឲ្យ​ Spurs ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី​ Real ដោយ​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២១៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី