អីយ៉ាស់! ​McGregor ​ប្រកាស​ឡើង​សង្វៀន​ប្រកួត​ជាមួយ ​​Pacquiao ​

  • 2020-09-26 03:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​វាយ​ក្នុង​ទ្រុង ​Conor McGregor ​បាន​ប្រកាស​ឡើង​សង្វៀន​ប្រដាល់​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ប្រចាំ​តំបន់​អាស៊ី ​Manny Pacquiao ​ជន​ជាតិ​ហ្វីលីពីន។

McGregor ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ MMA ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ប៉ុន្តែ​បែរ​ជា​ចាប់​អារម្មណ៍​លើ​អាជីព​ប្រដាល់​សកល​ទៅ​វិញ។ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​ McGregor ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​រូបគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ​សម្រាប់​ឡើង​សង្វៀន​ជា​ថ្មី​ទៀត។ ​ដោយ​លើក​នេះ ​នឹង​ប៉ះ​ជាមួយ Manny Pacquiao ​ម្ដង។ ​យ៉ាងណា​ក៏​ដោយ ​មិន​មាន​ការ​បញ្ជាក់​ថា​ពេល​ណា​ឱ្យ​ច្បាស់​នោះ​ទេ។

​រំលឹក​ថា McGregor ​ជា​កីឡាករ​ម្នាក់​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​សកល​ជាមួយ Floyd ​ម្ដង​មក​ហើយ។ ​ដោយ​កាល​នោះ ​រូបគេ​ចាញ់ ​ប៉ុន្តែ​ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​មែនទែន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ