​អាមេរិក​កើន​អ្នក​ឆ្លង​កូវីដ​ដល់​​៧​លាន​នាក់ និង​អ្នក​ស្លាប់​២​សែន​នាក់​

  • 2020-09-28 07:47:46
  • ចំនួនមតិ 2 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​នេះ​អាមេរិក​បាន​កើន​ហួស​៧​លាន​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​កញ្ញា​និង​ការស្លាប់​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​នេះ​បានឡើ​ង​ហួស​២០០.០០០​នាក់​។

ក្រុម​អ្នកជំនាញការ​សុខភាព​បាន​មើល​ឃើញ​ថា​អាមេរិក​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ដ៏​គ្រោះ​ថ្នាក់​នេះ​ ពិសេស​គឺ​ប្រជាពលរដ្ឋ​មិន​ខ្វល់​ទាល់តែ​សោះ​ពី​បម្រាម​របស់​រដ្ឋ​ និង​យល់​ឃើញ​ថា​ការ​ទប់​ស្កាត់​មេរោគ​ គឺ​ជា​រឿង​បិទ​សិទ្ធ​សេរី​ភាព​ទៅ​វិញ។​​

​រដ្ឋ Californiaមាន​ការឆ្លង​៨០១០០៦​ករណី ជា​ចំនួន​ឆ្លង​ខ្ពស់​ជាង​រដ្ឋ​ណាៗ​ទាំងអស់​នៅ​អាម៉េរិក បន្ទាប់​មក​រដ្ឋ​Texas និង​រដ្ឋ Floridaមាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជា​បន្តបន្ទាប់​៕ ​

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី