Otamendi ចែក​ផ្លូវ​គ្នា​ជាមួយ​ Manchester City ក្រោយ​រួមរស់​អស់​ជាង ៥ឆ្នាំ

  • 2020-09-28 12:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល​អាហ្សង់ទីន​កីឡាករ Nicolas Otamendi បាន​ចាកចេញ​ពី​ក្លឹប Manchester City ហើយ ក្រោយ​ពី​រួមរស់​ជាមួយ​ក្លឹប​មេឃខៀវ​ក្រុង​ Manchester អស់​ជាង ៥ឆ្នាំ។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ព័រទុយហ្គាល់ Benfica ក្នុង​តម្លៃ​ជាង ១៧លាន​ដុល្លារ មួយ​នាទី​ក្រោយ​ខ្សែ​ការពារ Benfica កីឡាករ Ruben Dias ផ្លាស់​មក​ក្លឹប Manchester City ក្នុង​តម្លៃ​ជិត ៨០លាន​ដុល្លារ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់ Benfica។

ដូច​គ្នា​នឹង Dias ដែរ Manchester City មិន​ទាន់​ធ្វើការ​ប្រកាស​ព័ត៌មាន​នេះ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​របស់​ខ្លួន​នៅ​ឡើយ​ទេ។

Otamendi បាន​ផ្លាស់​មក​ Manchester City កាល​ពី​ឆ្នាំ២០១៥​កន្លង​ទៅ ហើយ​ចាប់​ពី​ពេល​នោះ​មក គេ​បង្ហាញ​ខ្លួន​បាន ១៣៦ប្រកួត៕

ប្រភព៖ ក្លឹប​ Benfica

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី