សមាគម​បាល់ទាត់​អាល្លឺម៉ង់​សារភាព​​កំហុស​ ដែល​ធ្វើ​​ឲ្យ​ Ozil ចាក​ចេញ​ពី​ជម្រើស​ជាតិ

  • 2020-09-28 13:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អាល្លឺម៉ង់​បាន​សារភាព​ពី​កំហុស​របស់​ខ្លួន​ ដែល​នាំ​ឲ្យ​ខ្សែ​បម្រើ​ Mesut Ozil ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ប្រទេស​មួយ​នេះ​កាល​ពី​ឆ្នាំ​២០១៨​ បើ​យោង​តាម​លោក​ Friedrich Curtis អគ្គលេខាធិការ​សមាគម​មួយ​នេះ​។

Ozil និង​ ប្រធានាធិបតី​ទួរគី​ នា​ពេល​កន្លង​ទៅ

លោក​បាន​និយាយ​ថា​៖" ខាង​សមាគម​បាល់ទាត់​អាល្លឺម៉ង់​ ពិត​ជា​បាន​ប្រព្រឹត្តិ​កំហុស​ឆ្គង​ ដែល​នាំ​ Ozil ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​របស់​អាល្លឺម៉ង់​។ "

លោក​បាន​បន្ត​ថា​៖" គ្រាន់​តែ​រូប​ភាព​ថត​ជា​មួយ​ប្រធានាធិបតី​ទួរគី​ ដែល​ជា​ជនជាតិ​ដើម​កំណើត​របស់​គេ​សោះ​ បាន​ក្លាយ​ជា​ប្រធានបទ​មួយ​ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​គេ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​រវាង​ Ozil និង​ ប្រធានាធិបតី​​ទួរគី​មុន​ការ​ប្រកួត​ World Cup ២០១៨​ចាប់​ផ្ដើម​ កីឡាករ​បាន​រង​ការ​រិះ​គន់​ រើស​អើង​ជាតិសាសន៍​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​ខាងលើ​ ដែល​បណ្ដាល​ឲ្យ​គេ​ចូល​និវត្តន៍​បន្ទាប់​ពី​ចប់​ការ​ប្រកួត​មួយ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី