ច្បាស់ហើយ! វីរុស​កូរ៉ូណា​កើត​ឡើង​តាម​ធម្មជាតិ​

  • 2020-09-29 01:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សុខភាព​ពិភពលោក​(WHO)​បានបញ្ជាក់​អះអាង​ឡើងវិញ​ថា វីរុស ណូវ៉ែល កូរ៉ូណា​(novel coronavirus)​មាន​ប្រភព​ចេញ​ពី​ធម្មជាតិ​។​

​អគ្គនាយក​អង្គការ​ខាងលើ​លោក តេ​ដ្រូ​ស ហ្គេ​ប្រេ​យេស៊ូ​ស បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​សប្តាហ៍​មុន​ថា «​វីរុស​នេះ​កើត​ឡើង​តាម​ធម្មជាតិ​។​ WHO ជឿ​លើ​វិទ្យា​សា​សស្ត្រ​និង​ភស្តុតាង​ ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​និយាយ​ពី​វិទ្យាសាស្ត្រ ដំណោះស្រាយ​ និង​សាមគ្គីភាព​»​។​

​ការសិក្សា​ជា​ច្រើន​អំពី​ប្រភព​វីរុស​នេះ​ ភាគច្រើន​លើសលប់​បង្ហាញថា វីរុស​ណូវ៉ែល​កូរ៉ូណា ឬ​SARS-CoV-2 កើត​ឡើង​តាម​ធម្មជាតិ ជាជាង​ចេញពី​ស្ថាប័ន​ស្រាវជ្រាវ​ណាមួយ​៕

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក តេ​ដ្រូ​ស ហ្គេ​ប្រេ​យេស៊ូ​ស ចូលរួម​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ហ្សឺ​ណែ​វ​

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល​៖​ វាសនា​