ហ្គេម Among Us អាចរកលុយពីប្រភពចំនួនបី

  • 2020-09-29 02:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Among Us ជា​ហ្គេម​ដែល​កំពុង​ពេញ​និយម​មួយ​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​កញ្ញា ចំនួន​អ្នក​លេង​បាន​​ប្រចាំ​ថ្ងៃ​កើន​ឡើង​ដល់​ជាង ១​លាន​នាក់ ហើយ​បន្ត​កើន​ឡើង​ដល់​ជាង ៣,៥​លាន​នាក់​​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ។

ត្បិត​ថា​​ល្បី​ខ្លាំង​មែន ប៉ុន្តែ InnerSloth ដែល​ជា​ក្រុមហ៊ុន​បង្កើត​ហ្គេម Among Us ឡើង​មាន​សមាជិក​ចំនួន​បី​នាក់​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​មាន​អ្នក​សរសេរ​កូដ​ម្នាក់​, ​វិចិត្រករ​ម្នាក់​ និង​ម្នាក់​ទៀត​ទទួល​ខុស​ត្រូវ​ខាង​​ការ​​ឌីហ្សាញ។

InnerSloth មិន​បាន​បង្ហាញ​អំពី​ប្រាក់​ចំណូល​សរុប​ដែល​ខ្លួន​រក​បាន​ពី​ហ្គេម Among Us នោះ​ឡើយ។ ប៉ុន្តែ​គេ​ដឹង​ថា​ហ្គេម Among Us អាច​ផ្ដល់​ប្រាក់​ចំណូល​ឲ្យ​ក្រុមហ៊ុន​តាម​រយៈ​ការ​​ដាក់​លក់​តម្លៃ​ ៥​ដុល្លារ ​នៅ​លើ​សេវាកម្ម Steam ឬ​វិបសាយ​ និង​នៅ​លើ​វិបសាយ​ Itch.io សម្រាប់​ដំឡើង​លេង​លើ​កុំព្យូទ័រ​។ នៅ​លើ​ទូរសព្ទ​មាន​ដាក់​​ឲ្យ​លេង​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​អាច​រក​ប្រាក់​ចំណូល​តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម។ ប្រភព​ចំណូល​មួយ​ទៀត​គឺ​បាន​មក​ពី​ការ​ដាក់​លក់​សម្ភារៈ​នៃ​តួ​អង្គ​ក្នុង​ហ្គេម៕ ​​​​​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង