សំណាង​ណាស់! ​Mane ​លេង​កែង​ឈូស​លើ ​Tierney ​តែ​មិន​បាន​កាត​ក្រហម​

  • 2020-09-29 02:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Sadio Mane ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល ៣-១ ​នៅ​យប់មិញ​នេះ​។ ​

តែ​មុន​នឹង​អាច​រក​គ្រាប់​បាល់​បាន​តាម​ស្មើ​ឱ្យ​ក្រុម Liverpool ​និង​ជួយ​ក្រុម​រហូត​បាន​ជ័យជម្នះ​នេះ ​Mane ​ក៏​ទទួល​បាន​សំណាង​មួយ​ផង​ដែរ។ ជាក់​ស្ដែង ​រូបគេ​អាច​គេច​ផុត​ពី​ការ​ទទួល​បាន​កាត​ក្រហម ​ក្រោយ​ពី​បោះ​កែង​១​កែង​ទៅ​លើ​កីឡាករ ​Kieran Tierney ​។ ​កន្លែង​នេះ ​អាជ្ញាកណ្ដាល​មិន​បាន​ពិន័យ​កាត​ក្រហម​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាំភ្លើង​ធំ ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។

ចង់​ដឹង​ថា​១​កែង​នេះ ​ចេតនា ​សម​បាន​កាត​ក្រហម​ឬ​អត់ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ