យឹម តាស្រង់៖ បទ​បង ព្រាប សុវត្ថិ មួយ​នេះ គ្រាន់​តែ​ដាក់​ទៅ​គេ​សរសើរ​លាន់!

  • 2020-09-29 03:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ព្រាប សុវត្ថិ ទើប​បាន​បញ្ចេញ​បទ​ថ្មី​មួយ​ទៀត​ក្នុង​ផលិតកម្ម Galaxy Navatra នៅ​ម្សិលមិញនេះ ដោយ​ក្នុង​នោះ បាន និង​កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​របស់​ផលិតកម្ម ក៏​ដូច​ជា​ប្រិយមិត្ត​របស់​កំពូល​តារា​ចម្រៀង​ប្រុស។

"បទ​បង ព្រាប សុវត្ថិ មួយ​នេះ គ្រាន់​តែ​ដាក់​ទៅ​គេ​សរសើរ​លាន់!”។ យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម។ ថ្នាក់​ដឹកនាំ​ដដែល​បញ្ជាក់​ថា បទ​ចម្រៀង​មួយ​បទ​នេះ របស់​លោក ព្រាប សុវត្ថិ ប្រាកដ​ជា​ល្បី​ទៀត​ហើយ!។

បទ "ប្លង់​រឹង" និពន្ធ​ទំនុក​ច្រៀង​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​និពន្ធ​បទ​ភ្លេង​ដោយ Tempo Tris។ នេះ​គឺ​ជា​ការ​លើក​ដំបូង​ដែល​តារា​ចម្រៀង​រ៉េប បាន​និពន្ធ​បទ​ភ្លេង​ជូន​លោក ព្រាប សុវត្ថិ ចាប់​តាំង​ពី​ពួក​គេ​បាន​រួម​ទ្រនំ​ជាមួយ​គ្នា​មក។ លោក យឹម តាស្រង់ ថា នេះ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​ប្រិយមិត្ត​អារម្មណ៍​កាន់​តែ​ប្លែក ហើយ​ជាក់​ស្ដែង គឺ​ពិត​ជា​ប្លែក​មែន និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៀត​ផង។

“ខ្ញុំ​អោយ Tempo ចាប់​ដៃ អោយ​គាត់​ធ្វើ​ភ្លេង​បទ​ហ្នឹង ហើយ​ដាក់​មក​ឃើញ​ត្រូវ​មែន...បទ​ហ្នឹង​ដឹង​តែ​ល្បី​ទៀត​ហើយ!”។ តាស្រង់ ថ្លែង។

តោះ...ស្ដាប់​បទ​ថ្មី​របស់​លោក ព្រាប សុវត្ថិ ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទថ្មី