លោក គីម ហ៊ាង៖ រដូវកាលថ្មីបើរកស៊ីកាក់កបនឹងចំណាយខ្ទង់១០ម៉ឺនដុល្លារជួយវិស័យបាល់ទាត់
- 2020-09-29 03:25:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គីម ហ៊ាង៖ រដូវកាលថ្មីបើរកស៊ីកាក់កបនឹងចំណាយខ្ទង់១០ម៉ឺនដុល្លារជួយវិស័យបាល់ទាត់
ចន្លោះមិនឃើញ
លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបាល់ទាត់ពាក់កណ្ដាលអាជីព KW Cambodian League ថារដូវកាលថ្មី ឆ្នាំ២០២១ បើរបររកស៊ីកាក់កបលោកនឹងចំណាយខ្ទង់១០ម៉ឺនដុល្លារ ដើម្បីចូលរួមជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។
បណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា សម្រាប់ការរៀបចំកម្មវិធីបាល់ទាត់ KW Cambodian League រដូវកាលទី៩ ឆ្នាំ២០២០ ក៏ដូចជាការរកស៊ីផងដែរគឺមានការលំបាកតែម្ដង ដោយសារតែការរាតត្បាតពីជំងឺឆ្លង COVID 19 នេះ។ តែយ៉ាងណាលោកផ្ទាល់ រួមហ្នឹងគណៈកម្មការរៀបចំការប្រកួត ក្រុមនិមួយៗជម្នះរហូតបញ្ចប់ជាផ្លូវការ។
ស្ថាបនិករបស់ពានពាក់កណ្ដាលអាជីពខាងលើនេះបន្តលើកឡើងទៀតថា ការចំណាយលើពានរង្វាន់ KW Cambodian League លើកនេះខ្ទង់ជាង ៣ម៉ឺនដុល្លារ នេះដោយតែបញ្ហា COVID 19 ផងហើយបើបូកហ្នឹងពានរង្វាន់សប្បុរសធម៌ ការចំណាយលើក្រុមផ្ទាល់ខ្លួនទៀតប្រហែលសរុប ៧ម៉ឺនដុល្លារឯណោះ។ លោកបណ្ឌិតបន្ថែមទៀតថា រដូវកាលថ្មី ២០២១ ប្រសិនមុខរបររបស់លោកកាក់កបជាងនេះ នឹងចំណាយរហូតដល់១០ម៉ឺនដុល្លារតែម្ដងក្នុងការរៀបចំពានរង្វាន់ពាក់កណ្ដាលអាជីពខាងលើក៏ដូចជារួមចំណែកអភិវឌ្ឍន៍សមត្ថភាពកីឡាករ ជំរុញជាសកម្មភាពកីឡាមួយនេះឲ្យមានជាហូរហែថែមទៀត។
រំលឹកដែរថា ពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីព KW Cambodian League រដូវកាលទី៩ ឆ្នាំ២០២០ នេះបានបិទបញ្ចប់ទៅហើយកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។ ជើងឯក KW Cambodian League បានលើ TN Kandal FC ទទួលបានប្រាក់រង្វាន់ ៤០លានរៀល (១ម៉ឺនដុល្លារ)។ ចំណែកជើងឯក KW Cambodian Cup បានលើក្រុម Khmer United Fc ទទួលបានប្រាក់រង្វាន់ ២០លានរៀល (៥០០០ដុល្លារ)៕