ឡាន Mazda ជិះ២០០គ.ម៉ មិនបាច់ចាក់សាំង ចេញតម្លៃហើយ!

  • 2020-09-29 07:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

Mazda បានប្រកាសពីតម្លៃ និងលក្ខណៈពិសេសលម្អិត សម្រាប់រថយន្តអគ្គិសនីម៉ូដែល MX-30 ស៊េរីឆ្នាំ២០២១ របស់ខ្លួន សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្តអត់ប្រើសាំង Mazda MX-30 មានតម្លៃចាប់ពី ៣៦ ៣៦៩ដុល្លារ សម្រាប់ម៉ូដែល SE-L Lux (Base Model) ដោយវាមានបំពាក់យ៉ាន់ Alloy ទំហំ ១៨អ៊ីញ, ប៉ាណាមុខ និង គម្របកញ្ចក់ពណ៌ខ្មៅ, ចង្កៀងមុខ LED, កាមេរ៉ាមើលក្រោយ, ប្រព័ន្ធផែនទី, កុងទ័របាញ់លើកញ្ចក់, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ, កុងទ័រ TFT ទំហំ ៧អ៊ីញ ព្រមទាំង មុខងារ Radar Cruise Control with Intelligent Speed Assist ផងដែរ។

ក្រៅពីប្រភេទ Base Model ខាងលើ Mazda MX-30 ក៏មានម៉ូដែល Sport Lux តម្លៃចាប់ពី ៣៨ ៨៥០ដុល្លារ និង GT Sport Tech តម្លៃ ៤១ ៨៤០ដុល្លារ។

SUV ខ្នាតតូចខាងលើមានប្រវែងខ្លួន ៤ ៣៩៥មីល្លីម៉ែត្រ ទទឹង ១ ៧៩៥មីល្លីម៉ែត្រ កម្ពស់ ១ ៥៥៥មីល្លីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦៥៥មីល្លីម៉ែត្រ អាចផ្ទុកអ្នកដំណើរបាន ៥នាក់។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយបង្កើតកម្លាំងបាន ១៤១សេះ និង កញ្ចប់អាគុយអគ្គិសនីកម្លាំង ៣៥,៥គីឡូវ៉ាត់ម៉ោង អាចឲ្យវាបើកបរបានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង