ប្រធាន​ក្លឹប Lyon៖ Barca មាន​ពេល​ត្រឹម​ថ្ងៃ​សុក្រ​អាទិត្យ​ក្រោយ បើ​ចង់​ទិញ Depay

  • 2020-09-29 11:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


ប្រធាន​ក្លឹប Olympique Lyon លោក Jean-Michel Aulas បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​ថា ក្លឹប Barcelona មាន​ពេល​ត្រឹម​ថ្ងៃ​ទី៥ ខែ​តុលា ពោល​គឺ​ថ្ងៃ​សុក្រ​អាទិត្យ​ក្រោយ បើ​ក្លឹប​នេះ​មាន​បំណង​ចង់​ទិញ​ខ្សែ​ស្លាប​ហុល្លង់ Memphis Depay។

លោក​បាន​លើកឡើង​ថា៖ " ចាប់​ពី​ថ្ងៃ​សុក្រ​អាទិត្យ​ក្រោយ​ទៅ កីឡាករ​ណា​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ ​មិន​អាច​ចេញ​ពី​ក្លឹប​បាន​ទេ " ។

លោក​បាន​បន្ត​ថា៖ " សម្រាប់​ថ្ងៃ​បិទ​បញ្ចប់​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​គឺ ថ្ងៃ​សុក្រ​អាទិត្យ​ក្រោយ​នេះ​ឯង។ ដូច្នេះ​ ខ្ញុំ​មាន​សំណូម​ពរ​ថា បើ​ចង់​ទិញ​ គិត​គូរ​ឲ្យ​លឿនៗ​ទៅ " ។

Barcelona បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំ​ចូល​ Depay ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី