Boateng ហោះ​ហើរ​នៅ​លីគ​កំពូល​អស់​ចិត្ត ឥលូវ​សម្រេច​មក​លេង​នៅ​លីគ​ទី២ អ៊ីតាលី​ម្ដង

  • 2020-09-29 13:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ AC Monza បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Kevin Prince Boateng ពី​ក្លឹប​ Fiorentina កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​ពី​ក្លឹប​នេះ​។

Boateng បាន​ព្រមព្រៀង​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ខាង​លើ​នេះ​ចាប់​ពី​ម្សិលមិញ​តទៅ​នេះ​ ដោយ​ចប់​កុង​ត្រា​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ឆ្នាំ​២០២១ខាង​មុខ​។

យ៉ាង​ណា​មិញ​ចំពោះ​តម្លៃ​ក្នុង​ការ​ទិញ​យក​កីឡាករ​ខាង​លើ​នេះ​ មិន​ទាន់​មាន​ក្លឹប​ឬ​ក៏​សារព័ត៌មាន​ណា​មួយ​ ចុះ​ផ្សាយ​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Boateng បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៤មក ​ចូល​រួម​លេង​បាន​ ៤៣០​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៦៦គ្រាប់​ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា​ក្លឹប​ Tottenham Hotspur ក្លឹប​ AC Milan ក្លឹប​ Borussia Dortmund និង​ក្លឹប​ Barcelona ៕

ប្រភព៖ ក្លឹប​ Monza

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី