«You Are My Glory» រឿងថ្មីរបស់ Yang Yang និង Dilraba Dilmurat ចាប់ផ្ដើមថត
- 2020-09-30 04:55:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«You Are My Glory» រឿងថ្មីរបស់ Yang Yang និង Dilraba Dilmurat ចាប់ផ្ដើមថត
ចន្លោះមិនឃើញ
ជាខ្សែភាពយន្តដែល ធ្វើឲ្យអ្នកគាំទ្រទាំងជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយភាពយន្តនេះប្រកាសសមាសភាពតួ ដែលមាន Yang Yang និង Dilraba Dilmurat សម្ដែងរួមគ្នា។ ភាពយន្តថ្មីនេះមានចំណងជើងថា «You Are My Glory» ត្រូវបានអ្នកគាំទ្ររំពឹងចង់ទស្សនាឆាប់ៗបំផុត ហើយពេលនេះរឿងនេះបានសម្ពោធ និងផ្ដើមដំណើរការថតហើយ។
«You Are My Glory» ជារឿងភាគដែលដកស្រង់ចេញពីរឿងប្រលោមលោក «Gu Man»។ ក្នុងរឿងនេះ Dilraba នឹងសម្ដែងជាតួ Qiao Jingjing តារាល្បីដែលត្រូវគេស្គាល់ថាជាតារាផ្សព្វផ្សាយរបស់ហ្គេមអេឡិកត្រូនិចដ៏ល្បី។ ក្រោយមកក៏បានជួបនឹង Yu Tu តួឯកប្រុសដែលសម្ដែងដោយ Yang Yang ហើយបានប្រកួតប្រជែងក្នុងវិស័យហ្គេមនេះជាមួយគ្នា។
កន្លងមកគេសង្កេតឃើញថា រឿងប្រលោមលោករបស់ Gu Man ជាច្រើនត្រូវបានទិញសិទ្ធិយកមកផលិតជារឿងភាគទូរទស្សន៍ ហើយមួយចំនួនជារឿងមានទាក់ទងនឹងហ្គេមអេឡិកត្រូនិច (E-Game) និងកីឡាអេឡិកត្រូនិច (E-Sport)។ រឿងទាំងនោះមាន «Boss & Me», «My Sunshine» និង «Love O2O» ជាដើម។
ជាក់ស្ដែងរឿងនេះចាប់ផ្ដើមដំណើរការថតហើយ ហើយមានព័ត៌មានលេចឮថា អាចនឹងចេញផ្សាយនៅពេលណាមួយ នៃឆមាសទី១ ឆ្នាំ ២០២១ ស្របពេលអ្នកគាំទ្រក៏កំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការតាមដានការសម្ដែងប៉ះគ្នារបស់កំពូលតារាប្រុសស្រីវ័យក្មេងរបស់ចិន ១គូនេះខ្លាំងបំផុត៕