តើអ្នកជាបុរសពិតហើយរឺនៅ ?
- 2020-10-01 00:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកជាបុរសពិតហើយរឺនៅ ?
ចន្លោះមិនឃើញ
ជាមនុស្សប្រុសម្នាក់ អ្នកប្រាកដជាធ្លាប់បានលឺមនុស្សស្រីជាច្រើននិយាយប្រាប់អ្នកថា ពួកគេត្រូវការមនុស្សប្រុសដែលពិតប្រាកដម្នាក់។ ស្ដាប់ទៅពិតជាល្អស្ដាប់ណាស់តើពិតមែនទេ ក៏ប៉ុន្តែតើចំណុចអ្វីខ្លះទៅដែលមនុស្សស្រីចង់បញ្ជាក់ប្រាប់មនុស្សប្រុសយើងតាមរយៈពាក្យសំដី ហើយអ្វីដែលបញ្ជាក់ថាអ្នកគឺជាមនុស្សប្រុសពិតប្រាកដម្នាក់?ខាងក្រោមនេះក៏អាចបញ្ជាក់បានថា អ្នកជាបុរសពិតប្រាកដហើយ៖
. បុរសពិត ជាបុរសដែលផ្តល់ឱ្យខ្លួននូវចំណេះដឹងនិងជំនាញពិតប្រាកដមួយ។
• បុរសពិត បុរសដែលចេះឱ្យតម្លៃមនុស្សស្រីនិងមនុស្សជុំវិញខ្លួន។
• បុរសពិត បង្ហាញនូវអត្តចរិតល្អនិងធ្វើល្អ ជាជាងគ្រាន់តែនិយាយល្អ។
• បុរសពិត ជាបុរសដែលរស់នៅដោយមានគោលដៅ គោលការណ៍ និងគុណធម៌របស់ខ្លួន។
• បុរសពិត មានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងាររបស់ខ្លួន។
• បុរសពិត ធ្វើខ្លួនជាទីពឹងរបស់គ្រួសារនិងសង្គមជាតិបាន មិនមែនជាបន្ទុករបស់គេឡើយ។
• បុរសពិត ចេះលេងសើចនិងធ្វើឱ្យគេសប្បាយចិត្ត ប៉ុន្តែមិនមែនលេងរហូតធ្វើឱ្យប៉ះពាល់តម្លៃខ្លួនឯងនិងអ្នកដទៃឡើយ។
• បុរសពិត ជាបុរសចេះធ្វើឱ្យខ្លួនសប្បាយ ដោយមិនប្រព្រឹត្តរឿងអបាយមុខ និងប៉ះពាល់ដល់អ្នកដទៃនិងកិត្តិយសរបស់ខ្លួន។
• បុរសពិត ជាបុរសចេះលះបង់ពេលវេលាការងារខ្លះ ដើម្បីគ្រួសារខ្លួន។ គេចេះឱ្យតម្លៃលើគ្រួសារជាធំ មិនមែនការងារជាធំគ្រប់ពេលនោះឡើយ។ បុរសពិត មិនចេះប្រកាន់កិច្ចការផ្ទះទេ គាត់ចេះជួយគ្រួសារនិងភរិយារបស់ខ្លួន។
• បុរសពិត ជាបុរសពូកែរកទ្រព្យ មិនមែនពូកែបំផ្លាញទ្រព្យ។
• បុរសពិត ពូកែរៀនមិនមែនពូកែផឹកនោះទេ។ គ្រួសារ អង្គភាព និងសង្គមជាតិ មានមោទនភាពចំពោះចំណេះដឹងរបស់គាត់ មិនមែនជំនាញផឹករបស់គាត់ឡើយ។
• បុរសពិត មិនមែនស្រឡាញ់នារី១០០នាក់ទេ ប៉ុន្តែស្រឡាញ់នារីតែម្នាក់ជាមួយ១០០របៀប។
• បុរសពិត មិនមែននិយាយពាក្យថា “បងស្រឡាញ់អូន” គ្រប់ពេលវេលានោះទេ ប៉ុន្តែជាបុរសដែលបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនពិតគ្រប់ពេលវេលា។